• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២០ ព្រឹក

រយៈពេល 5 ខែឆ្នាំ 2023 នេះកម្ពុជាទទួលបានចំណូលជា 147 លានដុល្លារពីការនាំ ចេញជ័រកៅស៊ូនិងឈើកៅស៊ូ

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៅថ្ងៃទី21 ខែមិថុនាឆ្នាំ 2023 នេះបានឲ្យដឹងថាការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូកម្ពុជាទទួលបានចំណូលជាង 147លានដុល្លារគិតត្រឹមរយ:ពេល 5 ខែឆ្នាំ 2023នេះគឺចាប់ពីខែមករាដល់ខែឧសភាឆ្នាំ 2023។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានគូសបញ្ជាក់ថាចំណូលពីការនាំចេញជ័រកៅស៊ូរយៈពេល 5 ខែនេះមានចំនួន 146,550,005ដុល្លារចំណែកការនាំចេញឈើកៅស៊ូមានចំនួន707,073 ដុល្លារ។ ក្នុងរយៈពេល 5 ខែឆ្នាំ 2023ជ័រកៅស៊ូមានរតម្លៃ1,351 ដុល្លារក្នុង1តោនថយចុះចំនួន 252 ដុល្លារក្នុង1តោនស្មើនឹង 16%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ 2022។ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូក្នុងខែឧសភាឆ្នាំ2023មានតម្លៃ251ដុល្លារក្នុង1ម៉ែត្រ គូប។ សូមជម្រាបថាផ្ទៃដីកៅស៊ូសរុបមានចំនួន 404 578ហិកតាក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន 315332 ហិកតាស្មើនឹង78%និងផ្ទៃ ដីថែទាំមានចំនួន89,246ហិកតាស្មើនឹង 22%។ គួរបញ្ជាក់ដែរថាកម្ពុជារកចំណូលបានជាង 531 លានដុល្លារពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូក្នុងឆ្នាំ 2022កន្លងទៅនេះ។ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន 527774569ដុល្លារនិងចំណូលពីការនាំ ចេញឈើកៅស៊ូចំនួន4089273ដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ