• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៤ ល្ងាច

រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ 4,5 លាននាក់មកទស្សនាកម្ពុជាពេញ1 ឆ្នាំ2023

ភ្នំពេញ÷លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេ សចរណ៍បានបញ្ជាក់ថារយៈពេល 5 ខែដើមឆ្នាំ2023មានភ្ញៀវទេសចរអន្តរជាតិជាង 2,16 លាននាក់មកទស្សនាកម្ពុជាហើយលោកក៏បានបង្ហាញការរំពឹងទុកថាពេញមួយឆ្នាំ 2023 នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ4,5លាននាក់និងទេសចរក្នុងស្រុកប្រមាណ16លាននាក់។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីថោងខុនត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ការបូកសរុបផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺ covid-19ឆមាសទី 2 ឆ្នាំ 2022ឆមាសទី1ឆ្នាំ2023និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ2023-2024នាថ្ងៃទី21ខែមិថុនាឆ្នាំ2023នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះលោកថោងខុនបានបញ្ជាក់ថានៅឆ្នាំ 2022 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង2,2 លាននាក់កើនឡើង1,59%ធៀបនឹងឆ្នាំ 2021 និងភ្ញៀវទេសចរជាតិបានកើនឡើងលឿននិងកើនលើសចំនួនមុនពេលវិបត្តិជំងឺ covid -19 ដោយមានចំនួនប្រមាណ 13,9លាននាក់កើនឡើង 199%ធៀបនឹងឆ្នាំ 2021។ លោករដ្ឋមន្ត្រីបានបន្តថាសម្រាប់រយៈពេល 5 ខែដើមឆ្នាំ 2023មានភ្ញៀវទេសចរអន្តរ ជាតិជាង 2,16 លាននាក់បានមកទស្សនាកម្ពុជាក្នុងអត្រាកំណើន៥៣០%ធៀបរយៈ

ពេលដូចគ្នាឆ្នាំ 2022 និងភ្ញៀវទេសចរជាតិ 10 លាននាក់កើនឡើង76,4%ធៀបរយ:ពេលដូចគ្នាឆ្នាំ2022។ លោករដ្ឋមន្ត្រីបន្តថា"ពេញមួយឆ្នាំ 2023 នេះយើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ 4,5 លាននាក់និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ"។ លោករដ្ឋមន្ត្រីថោងខុនបានបញ្ជាក់ថាដើម្បីធានាចីរភាពនៃការស្តារនិងគាំទ្រវិស័យទេ សចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺ Covid- 19 រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនិងគោលនយោបាយសំខាន់ៗរួមមាន÷1-ផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺ covid -19។2- ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត សៀមរាបឆ្នាំ 2021-2035។3-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ2021-2035។ ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់ 3 ទៀតរួមមាន÷1- វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ 2021-2023។2-ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងនិង3-វិធានការគោល នយោបាយអនុវត្តន៍យុទ្ធនាការឆ្នាំទស្សនាកម្ពុជា2023។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមថាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 ឆ្នាំ2023 នេះជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំងពេលបច្ចុប្បន្ននិងទៅអនា គតក្នុងរយ:ពេលមធ្យមនិងវែងផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ