• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១២ ព្រឹក

ស្វែងយល់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ38ខ្សែនៅក្រុងសៀមរាប

ភ្នំពេញ÷ស្វែងយល់ពីគម្រោងហេដ្ឋារចនា សម្ព័ន្ធផ្លូវ38 ខ្សែនៅក្រុងសៀមរាបរួមមាន÷ -ផ្លូវប្រវែង÷ 108,74 គីឡូម៉ែត្រ -បើកការដ្ឋានសាងសង់÷ 30/ វិច្ឆិកា/2020 -បញ្ចប់ការសាងសង់÷29/ធ្នូ /201 -រយៈពេលសាងសង់÷13ខែ -ទំហំទឹកប្រាក់គម្រោង÷ប្រមាណជិត 149 ,216 លានដុល្លារអាមេរិក -គម្រោងនេះអនុវត្តន៍ដោយអង្គភាពកសាងសង់ចំនួន8រួមមាន÷ ១.កងវិស្វកម្មលេខ 178ស្ពានថ្នល់នៃនា យកដ្ឋានវិស្វកម្ម ២.កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ៣.កងវិស្វកម្មតេជោហ៊ុនសែនសៀមរាប ៤.អគ្គនាយកដ្ឋានសាធារណការ ៥.អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦.នាយកដ្ឋានគ្រឿងចក្រ

និងស្ថាបនាផ្លូវ ៧.នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៨.មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សៀមរាបនិងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមការងារអន្តរក្រសួងចំនួន 9ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំប្រើប្រាស់បានយូរអង្វែងតាមអាយុកាលនិងសម្រេច ការងារឲ្យបានទាន់ពេលវេលា គម្រោងនេះគឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជន

ក្រុងសៀមរាបទៅកាន់តំបន់ដាច់ ស្រយាលនៅជាយក្រុងនិងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗនិងបណ្ដាញខ្សែផ្លូវជាតិនានាដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេស ចរក្នុងខេត្តសំដៅកាត់បន្ថយការកកស្ទះចរា ចរណ៍ក្នុងទីក្រុងនិងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះក៏បានចូលរួមលើក កម្ពស់មុខមាត់

ខេត្តសៀមរាបដែលត្រូវបានកំណត់ជាតំបន់ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី 3 រួមមាន÷ខេត្តសៀមរាប,ខេត្តព្រះវិហារ,ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដែលជាគោលដៅទេសចរណ៍វប្បធម៌បូជនីយដ្ឋានប្រវត្ថិសាស្ត្រនិងធម្មជាតិប្រកបដោយ សក្តានុពលសេដ្ឋកិច្ចសម្បូរបែបនិងអាចទាក់ទាញទេសចរជាតិនិងអន្តរជាតិជាច្រើនចូលមកទស្សនា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ