• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៥ ព្រឹក

ធនាគារជាតិនៃកម្ពុជា ជំរុញការចាយប្រាក់រៀល តាមរយៈប្រព័ន្ធបាគងជាមួយវៀតណាម និងឡា

ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានទំហំច្រើននៅក្នុងចរន្តសេដ្ឋកិច្ច។ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារនៃកម្ពុជា មានប្រសាសន៍ថា ការគ្រោងពង្រីក ប្រព័ន្ធទូទាត់ ឆ្លងដែនជាមួយប្រទេសឡាវ និងវៀតណាម គឺ បន្ទាប់ពីកម្ពុជាទទួល បានជោគជ័យ នូវការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ។ បច្ចុប្បន្ន ប្រព័ន្ធបាគង (Bakong)របស់ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ពលរដ្ឋផ្ទេរប្រាក់ទៅ កាន់ ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត តាមរយៈការស្កេន QR Code ។ កម្ពុជា និងថៃ ដាក់ឲ្យប្រើប្រាស់ នូវ ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មក។ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ ការទូទាត់ឆ្លងដែនរវាងកម្ពុជា -ថៃ គឺ សម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ