• ច័ន្ទ ២៩ មេសា ២០២៤ ១១:០២ ព្រឹក

ចាប់ពីថ្ងៃទី 21 -27 ខែមិថុនាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ចាប់ពីថ្ងៃទី 21 -27 ខែមិថុនាឆ្នាំ 2023អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធន ធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី20ខែ មិថុនាឆ្នាំ 2023។ ក្រសួងធនធានទឹកនិងឧតុនិយមបានប ញ្ជាក់ថា÷ក្នុងរយៈពេលមួយសប្តាហ៍ខាង មុខព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិ ពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិននិងខ្យល់មូសុងនិរតីក្នុងកម្រិត មធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ÷ ១.តំបន់ទំនាបកណ្តាល÷ -សីតុណ្ហភាពអប្បបរមាមានពី 24 -26°C -សីតុណ្ហភាពអតិបរមាមានពី34 -36°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ២.តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមាន 24 -26°C -សីតុណ្ហភាពអតិបរមាមានពី33-35°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គររន្ទះនឹងខ្យល់កន្ត្រាក់ ៣.តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី 25 -27°C -សីតុណ្ហភាពអតិបរមាមានពី31 -33°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្ម ជាតិដែលអាចកើតមានឡើងជាយថា ហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ