• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៦ ព្រឹក

ក្នុងរយៈពេល៥ខែដំបូង នៃឆមាសទី១ ក្នុងឆ្នាំ២០២៣ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ១ ១២២គ្រឿង នៃរថយន្តត្រួតពិនិត្យសរុប ១ ៣១២ ៥៧៩គ្រឿងត្រូវបានផាកពិន័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៥ខែដំបូង នៃឆមាសទី១ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន នៃលេខាធិការដ្ឋាន និងស្ថានីយជញ្ជីង និងសមាជិក សមាជិកានៃលេខាធិការដ្ឋានផងដែរ។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុង រយៈពេល៥ខែដំបូង នៃឆមាសទី១ ឆ្នាំ២០២៣ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ៣១២ ៥៧៩គ្រឿង ដោយរថយន្តដឹកជញ្ជូនតាមច្បាប់កំណត់មានចំនួន ៨៨៦ ៧៦៥ គ្រឿង និងរថយន្តលើសទម្ងន់កម្រិតកំណត់មានចំនួន ៤២៥ ៨១៤គ្រឿង ស្មើនឹង៣២,៤៤% ដែលក្នុងនោះ៖ - រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% (អនុគ្រោះ) ចំនួន ៤២៤ ៦៩២គ្រឿង - រថយន្តផ្ទុកលើសទម្ងន់ពី ៥% - ១០% (ពិន័យ) ចំនួន ១៤គ្រឿង - រថយន្តផ្ទុកលើសទម្ងន់ពី ១០% - ២០% (ពិន័យ) ចំនួន ៧៩១គ្រឿង - រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% (ពិន័យ) ចំនួន (៣១៧)គ្រឿង ក្នុងរបាយការណ៍ខាងលើ រថយន្តដែលត្រូវពិន័យមានចំនួន ១១២២ គ្រឿង មានទឹកប្រាក់ពិន័យសរុបប្រមាណ ១,៧៧ពាន់លានរៀល ក្នុងនោះរថយន្តដែលត្រូវឃាត់ទុកមួយឆ្នាំមានចំនួន ៥៥គ្រឿង។ អង្គប្រជុំក៏បានលើកឡើងផងដែរពីបញ្ហាប្រឈមនានាដែលសមាជិក សមាជិកា នៃស្ថានីយជញ្ជីងបានជួបប្រទះ និងស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបន្តទិសដៅការងារដែលត្រូវអនុវត្តក្នុងឆមាសបន្ទាប់។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ