• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៦ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 6 លើកទឹកប្រាក់វិនិយោគជាង 100 លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុម ហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្របញ្ជីវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷ ១."DONGFANG JUNMA CEMENT CO.,LTD"គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ ដំបងក្នុងទុនវិនិយោគប្រមាណ 95 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន979កន្លែង។ ២."TWPC INVESTMENT (CAMBODIA)CO.,LTDគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគនៅភូមិអូរស្រម៉ឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្តរមានជ័យក្នុងទុនវិនិយោគប្រមាណ 10,4 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន99កន្លែង។

៣."WICKIMED(CAMBODIA)SUPPLY CO.,LTD"គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យដែលមានទី តាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 41 អគារលេខ 6 ភូមិត្រពាំងឈូកឃុំបរសេដ្ឋស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រ មាណ 6,3 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 218 កន្លែង។

៤."CMB&CHN CO.,LTD"គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលឃុំកំពង់សី លាស្រុកកំពង់សីលាខេត្តព្រះសីហនុក្នុងទុនវិនិយោគប្រមាណ 6,1 លានដុល្លារអា មេរិកនិងអាចបង្កើតការងារបានចំនួន 120 កន្លែង។

៥."ELITE ENTERPRISE (CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសង្កាត់ចោម ចៅទី 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំ ពេញក្នុងទុនវិនិយោគប្រមាណ5,3 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន2, 723កន្លែង។

៦."L T K J(CAMBODIA)CO.,LTD" គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេនឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ 5,2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 588៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ