• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៤ ព្រឹក

សង្ស័យមានជំងឺប្រចាំកាយនិងមានវិបត្តិក្នុងគ្រួសារបាញ់ប្រហារសម្លាប់ខ្លួនក្នុងរថយន្ត

ស្វាយរៀង÷មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសាច់ញាតិក្រុមគ្រួសារទាំងក្បាលល្ងាចបន្ទាប់ពីបុរសម្នាក់ជាមន្ត្រីនគរបាលបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្តដែលគេសង្ស័យថាអាចមានជងឺប្រចាំកាយនិងមានបញ្ហាក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 5:00 និង 25 នាទីល្ងាចថ្ងៃទី18ខែ មិថុនាឆ្នាំ2023 នៅក្នុងរថយន្តស្ថិតនៅក្នុងភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទិ៍។ យោងតាមនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះសៅទិត្យរីណាអាយុ 36 ឆ្នាំមុខរបរនគរបាលមានទីលំនៅភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយ រៀង។

ប្រភពដដែលបន្តថាកាលពីវេលាម៉ោង 5:00 និង 25នាទីល្ងាចមន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំថ្មីបានទទួលព័ត៌មានពីលោកមេភូមិជប់ព្រីងថានៅក្នុងរថយន្តស្ថិតក្នុងភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទិ៍មានករណីមនុស្សបាញ់សម្លាប់ខ្លួនឯង។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងជំនាញអធិការនគរបាលស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីនិងអ្នកគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវករណីខាងលើឃើញថាជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាក(CZPO7)ពណ៌ខ្មៅបាញ់ចំសៀតផ្កាខាងឆ្វេងបណ្ដាលឲ្យស្លាប់ក្នុងរថយន្ត។

បើតាមការឲ្យដឹងរបស់ឈ្មោះសៅសាមានភេទប្រុសអាយុ 62ឆ្នាំត្រូវជាឪពុករបស់សពបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកូនរបស់ខ្លួនមានជំងឺប្រចាំកាយហើយព្យាបាលអស់រយ:ពេលជាច្រើនឆ្នាំមកហើយមិនបានធូរស្រាលសោះណាមួយមានបញ្ហាក្នុងគ្រួ សារធ្វើឲ្យការរស់នៅផ្សេងគ្នាមួយរយៈផងដែរ។ បើផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសពនិងការស្ដាប់តាមសាក្សីបំភ្លឺសម ត្ថកិច្ចអាចសន្និដ្ឋានបានថាបុរសខាងលើស្លាប់ដោយសារអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសាកសពសមត្ថកិច្ចបានតម្កល់ទុកនៅផ្ទះក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃ ណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ