• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៥ ព្រឹក

កម្ពុជានិងជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់និងផ្គត់ផ្គង់ទឹក

ភ្នំពេញ÷លោកប្រាក់សុខុនឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកUENO Atsushiឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានឹងអញ្ជើញចុះហត្ថលេ ខារួមគ្នានៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2023 លើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធដូចខាងក្រោម÷ ១.ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន23,692 លានយ៉េន(ប្រ មាណ 172,93 លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត"គម្រោងកែលម្អការត ភ្ជាប់ផ្លូវជនបទ"។

២.ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន2,081 លានយ៉េន(ប្រមាណ 15,18 លានដុល្លារអាមេរិក)សម្រាប់ការអ នុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបដំណាក់កាលទី 3"។ ការផ្ដល់ជំនួយខាងលើបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ការគាំទ្រនេះក៏នឹងរួមចំ ណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធរវាងប្រទេសទាំងពីរដែលនាពេលថ្មីៗនេះបានដំឡើងទំនាក់ទំនងទ្វេភាគីទៅជាកម្រិត"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយខណ:ពេលដែលប្រទេសទាំង2កំ ពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី70នៃទំនាក់ទំនងការទូត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ