• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៤ ល្ងាច

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់មាន៩៤,៥១%

ភ្នំពេញ៖នៅយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២បានបញ្ជាក់ថាកំណើនអត្រាចាក់វ៉ាក់
សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២៖
-លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន១០៣,៤២%ធៀបជាមួយចំនួនប្រជាជនប្រជាជនគោលដៅ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន១០០,៨៣%ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨នាក់
-លើកុមារអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន១០៩,៦៤%ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧,៣៨២នាក់
-លើកុមារអាយុ៥ឆ្នាំមាន១៣៦,២៨%ធៀបជាមួយនឹងប្រជាជនគោលដៅ៣០៤,៣១៧នាក់
-លើកុមារអាយុ៥ឆ្នាំមាន១៣៦,២៨%ធៀបជាមួយនឹងប្រជាជនគោលដៅ៣០៤,៣១៧នាក់
-លើកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំមាន៧២,៣១%ធៀបជាមួយនឹងប្រជាជនគោលដៅ៦១០,៧៣០នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់មាន៩៤,៥១%។
សូមជម្រាបជូនថាយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃអង្គារទី២៦ខែកក្កដាឆ្នាំ២០២២បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីមានករណីឆ្លងចំនួន១៩នាក់ខណៈអ្នកជាសះស្បើយ១៣នាក់និងអ្នកជំងឺស្លាប់គ្មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ