• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៣ ល្ងាច

ឃាត់ខ្លួនបុរសពីរនាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀនខុស​ច្បាប់ និងអះអាងថាជាអ្នកសារព័ត៌មាន​

កំពង់ស្ពឺ​៖​ បើយោងតាមប្រភពពីស្នងការស ដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា កាលពីនៅថ្ងៃសុក្រ​ ទី១៦​ ខែមិថុនា​ឆ្នាំ២០២៣ វេ​លាម៉ោង២៣និង៣០នាទី កំលាំងអធិការដ្ឋាននគរបា​លស្រុក​សាមគ្គីមុនីជ័យ​ (អតីតស្រុកឧដុង្គ)​ ល្បាតនៅចំនុចផ្លូវលំខាងជេីងភូមិព្រៃទទឹង​ សង្កាត់​វាលពង់​ ក្រុងឧដុង្គម៉ែជ័យ​ បានឃើញមុខសញ្ញាស​ង្ស័យចំនួន​ ០២នាក់(អះអាងថា​ ជាអ្នកសារព័ត៌មាន)

​១.ឈ្មោះ សួន​ ឧត្តម​ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែកណ្តោល​ ឃុំម្កាក់​ ស្រុកអង្គស្នួល​​ ខេត្តកណ្តាល​

​២.ឈ្មោះ​ សុខ​ កាន់​ (វ៉េ)​ ភេទប្រុស​អាយុ​៣៨ឆ្នាំ​ភូមិ​ត្រពាំង​ស្មាច់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តក​ណ្តា​ល​ ​ ប្រភពដដែលបានអោយដឹងថា ដោយមានព័ត៌មានពីមូលដ្ឋាន​ និងការកំណត់មុ​ខសញ្ញាសង្ស័យកំលាំងឈានទៅឃាត់ឆែកឆេររកឃើញ ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿង​ញៀ​នចំនួន០១កញ្ចប់មធ្យម​ ក្នុងនោះ​សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន -វិទ្យុ​ទាក់ទង​ (អាយកូម)​ ចំនួន០២​ គ្រឿង -ឧបករណ៍​ឆក់​ (ពិលឆក់)ចំនួន​ ០២​ គ្រឿង -កាត់សម្គាល់ខ្លួនអ្នកសារពត៍មានចំនួន០១​សន្លឹក -ម៉ូតូ០១​គ្រឿង​ ម៉ាក​ C125 ពណ៍ខ្មៅ​ ពាក់ផ្លាក់លេ​ខ​ ភ្នំពេញ​ 1KE 4698 ។ ករណីខាងលើសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង​ មកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដេីម្បីចាត់ការតាមនិតិវិធី​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ