• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៦ ព្រឹក

ស្ពានភ្ជាប់កោះពេជ្រ-កោះនរាកសាងបានជាង 80% ហើយ

ភ្នំពេញ÷ប្រជាពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗដែលជាស្នា ដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជាគឺស្ពានខ្សែកាបថ្មីមួយ ទៀតសម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេបា សាក់តភ្ជាប់កោះពេជ្រនិងកោះនរាដែលវានឹងជួយសម្រួលពេលវេលាធ្វើដំណើរ។ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ចេញពីកោះពេជ្រភ្ជាប់មកតំបន់កោះនរាមកដល់ពេលនេះសម្រេចបានប្រមាណ 80% ហើយដែលគម្រោងសាងសង់នេះនឹងត្រូវរួចរាល់នៅខែវិច្ឆិកាឆ្នាំ2023 ខាង មុខនេះ។

នេះបើតាមការឲ្យដឹងពីលោកស៉ាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ជាមួយនឹងសមិទ្ធផលថ្មីនេះប្រជាពលរដ្ឋបានបង្ហាញពីការមើល ឃើញរបស់ពួកគេចំពោះការរីកចម្រើននាពេលបច្ចុប្បន្នរបស់ប្រទេសជាតិពិសេសរាជធានីភ្នំពេញលើគ្រប់វិស័យពិសេសហេ ដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលបានសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។

តទៅនៅទៅពេលអនាគតស្ពានថ្មីមួយខ្សែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋដោយអាចឆ្លងកាត់ពីតំបន់កោះនរាទៅកាន់តំបន់អភិ វឌ្ឍន៍កោះពេជ្រដែលធ្វើឲ្យលំហូរចរាចរណ៍នៅភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពប្រ សើរជាងរាល់ថ្ងៃនេះដែលមានភាពប្រឈមនៅការកកកុញស្ទះចរាចរណ៍ជាប្រចាំថ្ងៃពិសេសរៀងរាល់ពេលព្រឹកនិងពេលល្ងាច។ គួរបញ្ជាក់ថាស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរានេះត្រូវបានបើកការដ្ឋានដំណើរការសាងសង់កាលពីខែតុលាឆ្នាំ 2020 ដែលស្ពាននេះមានប្រវែង 824 ម៉ែត្រទទឹង 24, 50 ម៉ែត្រនិងត្រូវចំណាយថវិកាចំនួន 38 លានដុល្លារក្នុងការសាងសង់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ