• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៦ ព្រឹក

កម្ពុជាជាប្រទេសទី1ដែលបានចុះហត្ថលេ ខាទទួលស្គាល់និងអនុវត្តន៍ក្រមអន្តរជាតិស្ដីពីការការពារទេសចរដើម្បីឲ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ

ភ្នំពេញ÷ក្រសួងទេសចរណ៍បានលើកឡើងនៅថ្ងៃទី 16 មិថុនាឆ្នាំ 2023 នេះថាបន្ទាប់ ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរ ណ៍MS WESTEDAMដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ2020អង្គការទេសចរណ៍ពិភពលោក(UNWTO)ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត"ក្រមអន្ត រជាតិស្តីពីការការពារទេសចរឬ International Code for protection of Tourists"ដើម្បីឲ្យប្រ ទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។ នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោកលើកទី 35 អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមានក្នុងនោះលោកហ្សូរ៉ាបប៉ូឡូលីកាស្វីលី (Zurab Pololikashivili)អគ្គលេខាធិកាអង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថាការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្តីពីកាការពារទេសចរនេះគឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវ

ទេស ចរនិងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។ កម្ពុជាទទួលជាប្រទេសទី 1 ដែលបានចុះ ហត្ថលេខាទទួលស្គាល់និងអនុវត្តន៍ក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះបន្ទាប់មកក៏មានប្រទេសជាសមាជិកបន្ត បន្ទាប់។ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពអគ្គប ណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋ មន្ត្រីនៃកម្ពុជានាថ្ងៃទី15ខែមិថុនាឆ្នាំ2023 នៅសណ្ឋាគារសុខាភ្នំពេញ។ ឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នបានបញ្ជាក់អំពីការគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេចរណ៍ពិភពលោកក្នុងការរៀបចំនិងអនុវត្តន៍ ។ក្រោមអន្តរជាតិនៃពិការការពារទេសចរណ៍ឲតែរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជូនឯកឧត្តមថោងខុនរដ្ឋមន្ត្រីទេសចរណ៍ចុះហត្ថលេខាទទួលស្គាល់និងគាំទ្រក្រុមអន្តរជាតិនេះក្នុងនាមជាប្រទេសដំបូងគេបង្អស់។ ពាក់ព័ន្ធនឹងការការពារទេសចរណ៍នេះដែរអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានឲ្យ ដឹងដែរថា

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឲ្យនាវាទេស ចរណ៍MS WESTERDAMចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2020 ដើម្បីជួយសង្គ្រោះអាយុជីវិតទេស ចរអន្តរជាតិប្រមាណប្រមាណ2000នាក់។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នបានថ្លែង អំណរគុណចំពោះលោកហ្សូរ៉ាបប៉ូឡូលីកាស្វីលីអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកដែលបានធ្វើលិខិតគាំទ្រនិងកោតសរសើរកម្ពុជាចំពោះករណីនាវាទេស ចរណ៍MS WESTERDAMដែលធ្វើឲ្យបណ្ដាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់និងចត់ទុកកម្ពុជា"ប្រទេសតូចប៉ុន្តែមានចិត្តទូលាយ"។ លោកជុកជំនោរអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិក្រសួងទេស ចរណ៍បានឲ្យដឹងថាការរៀបចំក្រមអន្តរជាតិនេះគឺផ្ដើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោកនិងប្រទេសសមាជិកចំពោះប្រសិទ្ធភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវត្តិជំងឺកូវីដ-19នាពេលកន្លង មកពិសេសគឺការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍MS WESTERDAMចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី 14 ខែកុម្ភៈឆ្នាំ2020ដើម្បីជួយសង្គ្រោះអាយុជីវិតទេស ចរអន្តរជាតិប្រមាណ2000នាក់ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ