• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១៥ ព្រឹក

កូនផ្សោតទី 4 នៅក្នុងឆ្នាំ 2023

ខេត្តក្រចេះ÷ជាដំណឹងដ៏រីករាយសម្រាប់ថ្ងៃទី 15 ខែមិថុនាឆ្នាំ 2023 ដែលក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រ ចេះនិងស្ទឹងត្រែងរដ្ឋបាលជលផលនិងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយបន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំ ការនៅអន្លង់កាំពី។ ក្រុមការងារប្រទះឃើញកូនផ្សោតនេះតាម រយៈរូបថតដែលថតបាននៅម៉ោង13និង 30 នាទីរសៀលនាថ្ងៃទី 15 ខែមិថុនាឆ្នាំ 2023 នៅចំនួននៅអន្លង់វៀននៃអន្លង់កាំពីភូមិសំបុកស្រុកចិត្របុរីខេត្តក្រចេះ។ តាមអង្គការអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ5 ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន 5 ក្បាលទៀត។ជាការកត់សម្គាល់នេះជាកូនផ្សោតទី4ហើយដែលបានកត់ត្រាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ2023 ។សូមបញ្ជាក់ថាក្នុងឆ្នាំ 2022 ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួ ន6ក្បាលនិងនៅឆ្នាំ2021ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន 6 ក្បាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ