• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៥ ព្រឹក

មុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌចាប់ខ្លួន

ភ្នំពេញ៖ ករណីឆក់កាបូបស្ពាយពីបុរសរងគ្រោះ (ជាជនជាតិចិន)​ នៅចំនុចមុខផ្ទះលេខ៣៣EO ផ្លូវលេខ១៧៨​ ក្នុងសង្កាត់ផ្សារជ័យជំនះ ខណ្ឌដូនពេញ​ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​បង្រ្កាបបានហេីយ។ ជននេះជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញា នៅថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង២២៖១៥នាទី

ក៏ប្រទះឃេីញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងនៅបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល​ រកធ្វេីសកម្មភាព​ឆក់ទ្រព្យសម្បត្តិគេតាមផ្លូវសាធារណៈ។ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យ​ បាន​ធ្វេី​ការឃាត់​ប៉ុន្តែជន​សង្ស័យជិះរត់គេចនឹងយកដំបងវាយ​មកលេីកម្លាំងជំនាញ រហូតដល់ចំណុច​មុខ​បុរីពិភពថ្មី​៣​ ផ្លូវជាតិលេខ៣​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​ ជនសង្ស័យបានដួលក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះ​​ ណាត​ ប៊ុនណាក់​ ហៅណេត​​ អាយុ១៧ឆ្នាំ​។ សំភារះដកហូតរួមមាន ម៉ូតូម៉ាក​ HONDA-CLICK ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HW-2128​។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី​ កម្លាំងជំនាញបញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ