• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៣ ព្រឹក

ឯកឧត្តម ហ៊ុន ម៉ានី នាំយកថវិកាចំនួន​ ជាង៤១លានរៀល​ ពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត​ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ខេត្តសៀមរាប៖នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិង ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ និងលោកជំទាវ​បានអញ្ជើញប្រគល់ថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត ចំនួន ៤១, ៨០០, ០០០ រៀល ជូនមន្ទីរពេទ្យកុមារអង្គរ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ឯក ឧត្តម ហ៊ុន ម៉ានី បានអោយដឹងថា កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកា

ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ - Angkor Hospital for Children ជូនទៅដល់ក្មេងៗ ដែលកំពុងព្យាបាល ហើយសកម្មភាពនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក. ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។ ឯកឧត្តមបានបន្តទៀតថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ