• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៤ ព្រឹក

5ខែដើមឆ្នាំ 2023 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ2,1លាននាក់កើនឡើង 53%ទេសចរក្នុងស្រុក10 លាននាក់

ភ្នំពេញ÷ក្រសួងទេសចរណ៍បានបញ្ជាក់ថាលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-19 បានថ្លែងបញ្ជាក់ថារយៈពេល 5 ខែដើមឆ្នាំ 2023កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ជាតិប្រមាណ2,1 លាននាក់កើនឡើង 5,30%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ 2022រីឯទេសចរក្នុងស្រុកប្រមាណ 10 លាននាក់។ លោកថោងខុនបានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី 14 ខែមិថុនាឆ្នាំ 2023 នេះនាឱ កាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី 5 នៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-19ទីស្តីការក្រសួងទេសចរណ៍និងដោយមានការ ចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ បើតាមលោករដ្ឋមន្ត្រីថោងខុនតាមការព្យាករក្នុងឆ្នាំ 2023 កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ 4 លាននាក់និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច16 លាននាក់។

ការសម្រេចបាននេះគឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីច ង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងក្រោយវិបត្តិជំងឺកូវីដ-19ដែលរំពឹងថាការស្តារវិស័យទេសចរ ណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ 5ឆ្នាំដោយអាចនឹងទទួលបានភ្ញៀវអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិនៅក្នុងឆ្នាំ2025ឬយ៉ាងយូរនៅឆ្នាំ2026 ក្រោមទម្រង់អក្សរU។ លោកថោងខុនបានឲ្យដឹងទៀតថាដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់ តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជាការរៀបនូវចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ2023-2035ពិតជាមានភាពចាំបាច់ណាស់ដោយផែនការនេះមាន ការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនក្នុងការរៀបចំនូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិនេះឡើង។

លោករដ្ឋមន្ត្រីបានបន្ថែមថាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិនេះត្រូវបានរៀប ចំឡើងផ្អែកលើអភិក្រមនៃការចូលរួមគឺបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើន លើកច្រើនសាក្នុងនោះដែលមានកម្រិតបច្ចេ កទេសចំនួន5លើកនិងលើកចុងក្រោយបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតអន្តរក្រសួងដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនកាលពីថ្ងៃទី 23- 24ខែឧសភាឆ្នាំ 2023 កកន្លងទៅដែលជាមូលដ្ឋានក្នុងការពិនិត្យកែសម្រួលនិងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងនៃឯកសារនេះដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-19។

លោកថោងខុនបានបញ្ជាក់ទៀតថាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ 2023-2035មាន 4 ជំពូក13ផ្នែកដោយដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន3និងយុទ្ធសាស្ត្រសំខាន់ៗចំនួន 10 ហើយសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះរៀបចំឡើងដោយអនុលោមទៅ តាមខ្លឹមសារនៃច្បាប់ស្តីពីទេសចរណ៍យុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី4របស់រាជរដ្ឋាភិបាលនិងសេចក្តីព្រាងយុទ្ធសាស្ត្របញ្ចកោណផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-19និងគោល នយោបាយ/យុទ្ធសាស្ត្ររបស់វិស័យពាក់ ព័ន្ធផងដែរ។ បន្ថែមពីនេះដើម្បីឲ្យផែនការយុទ្ធសាស្ត្រជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់លោករដ្ឋមន្ត្រីថោងខុនក៏បានស្នើឲ្យក្រុមការងារដើម្បីសិក្សានិងរៀបចំយុទ្ធសាស្ត្រជាតិអ ភិវឌ្ឍន៍ទេសចរណ៍បន្តកែសម្រួលតាមធាតុចូលបន្ថែមរបស់អង្គប្រជុំនិងរៀបចំរបាយ ការណ៍គោរពស្នើសុំលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីដើម្បីដាក់ឆ្លងគណ: កម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងសម្រេចចុងក្រោយមុននឹងដាក់គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិ បាលនៃឬដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ