• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៨ ព្រឹក

ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតនិងកត់ត្រាខ្លះជាប្រភេទសត្វព្រៃកម្រនិងជិតផុតពូជ

ភ្នំពេញ÷តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការ ពារធម្មជាតិកម្ពុជាប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតនិងកត់ត្រាដែលខ្លះជាប្រភេទសត្វព្រៃកម្រនិងជិតផុតពូជផងដែរ។រូបភាពទាំង4សន្លឹកនេះរួមមានសត្វជ្រូកព្រៃ ,ស្វាត្រោស,កាំប្រម៉ា,ក្តាន់ញ៉ែង។នេះបើតាមការបញ្ជាក់ពីលោកនេត្រភក្រ្តារដ្ឋលេខាធិ ការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងនៅរសៀលថ្ងៃអង្គារទី 13 ខែមិថុនាឆ្នាំ 2023។ លោករដ្ឋលេខាធិការរូបនេះបានឲ្យដឹងទៀតថាដោយសារកត្តាសុខសន្តិភាពពេញលេញការការពារនិងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរនិងធ្វើឲ្យតំបន់ការពារធម្ម ជាតិកាន់តែមានសុវត្ថិភាពខ្ពស់សត្វព្រៃដែលមានតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូ ស៊ីត្រូវបានវាយតម្លៃថាក៏មានភាពល្អប្រសើរឡើងបើទោះបីជាកត្តាគំរាមកំហែងខ្លះនៅតែកើតមានចំពោះពួកគេដោយសារដាក់អន្ទាក់និងការបរបាញ់សត្វ។

យោងតាមការសិក្សានៅតាមតំបន់ការពារ ធម្មជាតិនានាប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើនិងសត្វស្លាបចំណែកប្រភេទសត្វក្រចកជើងជំពាមភាគច្រើនដូចជាឈ្លូស,ប្រើស,ក្តាន់,ទន្សោង,ខ្ទីង,កែះជាដើមទទួលរងនូវការគំរាមកំហែងនិងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។សត្វព្រៃមួយចំនួនទៀតដូចជាជ្រូកព្រៃនៅតំបន់ខ្លះឃើញមានវត្តមានកើនឡើងនិងនិងតំបន់ខ្លះមានចំនួនថេរ។

ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ ក្រោមជាតិអង្គការដៃគូអភិរក្សរួមនឹងស ហគមន៍តំបន់ការពារធម្មជាតិដើម្បីដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ទៅលើធន ធានធម្មជាតិតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្ដល់ការជម្រើសការងារនិងមុខរបរជូនសហគមន៍និងការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃអន្ទាក់និងកាំភ្លើងកែច្នៃទៅលើជីវិតសត្វជីវ:ចម្រុះផ្សេងៗទៀត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃកម្ពុជាឲ្យគង់វង្សដោយមិនបរបាញ់មិនដាក់អន្ទាក់និងមិនបរិភោគសាច់ សត្វព្រៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ