• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៤ ព្រឹក

គ.ជ.ប គ្រោងបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អញ្ជើញតំណាងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងអ្នកសារព័ត៌ មានជាតិបអន្តរជាតិ ដើម្បីចូលរួមពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលការបោះពុម្ព នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង៨ព្រឹក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅឯរោងពម្ព "ណាវីង ព្រីនធីង " ស្ថិតនៅលើផ្លូវលេខ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់គ.ជ.ប បានឲ្យដឹងថា គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក គឺចែកចេញជា ២ប្រភេទ ដោយប្រភេទទី១

គឺជាប្រភេទសន្លឹកឆ្នោត ដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោត ជាង ២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គំរូសន្លឹកឆ្នោត សម្រាប់បោះពុម្ព បានបញ្ជូនទៅដល់រោងពុម្ពហើយ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ