• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤០ ល្ងាច

ស្លាប់និងរបួស10នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 13 ខែមិថុនាឆ្នាំ 2023 នេះបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់របួសធ្ងន់ 7នាក់និងស្រាល2នាក់។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងណ្ដាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 13ខែមិថុនានេះបាន បញ្ជាក់ថាករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 10 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន13 លើកមិនគោរពសិទ្ធិ3លើកនិ់ងកត្តាអាកាស ធាតុ2លើក។

ជាមួយគ្នានេះលទ្ធផលខ្លួនពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី13ខែមិថុនានេះដែរកម្លាំងនគរបាលជំនាញបានរកឃើញយានយន្តល្មើសចំនួន 7 គ្រឿងត្រូវបានផាកពិន័យ។ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ2023 បានឲ្យដឹងថាចំនួនគោលដៅសរុប 72 គោលដៅមានយានយន្តចូលគោលដៅចំនួន7គ្រឿងម៉ូតូ2គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 7 គ្រឿងមានម៉ូតូចំនួន2គ្រឿងត្រូវបានផាក ពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ