• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥១ ព្រឹក

ឋានៈជាប្រធានអាស៊ានឆ្នាំ២០២២កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមមួយចំនួនដើម្បី លើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន

ភ្នំពេញ៖តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញថ្លែងសន្ទរកថាបើកសិក្ខាសាលារបស់ Digital Economy Agreement Leadership(DEAL Group)ក្រោមប្រធានបទ"ការពន្លឿនសមារណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន"តាមប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២នៅទីស្តីការក្រសួងពាណិជ្ជកម្ម"។ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះDEAL Groupដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ជាមួយគ្នានេះលោកបានបញ្ជាក់អំពីការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាញកាឡានុវត្តភាពនិងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថលដែលសកម្មភាពរបស់រាជរដ្ឋាភិបាលរួមមាន៖

ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលគណៈកម្មាសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ការបង្កើតបញ្ជរតែមួយនិងចូលរួមASEAN Single Windowsនិងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥។លោករដ្ឋមន្ត្រីបន្តថាការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ានបន្ថែមលើAEC Blueprint ២០២៥ដែលមានដូចជាផែនការមេICTអាស៊ាន២០២០ផែនការមេស្តីពីការតភ្ជាប់អាស៊ាន២០២៥ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួននិងផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍSME  ២០២៥កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងBandar Seri Begawan​Roadmap។

លោករដ្ឋមន្ត្រីបន្ថែមថាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមមួយចំនួនដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ានដូចជាការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធSDGsក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាពនិងក្របខណ្ឌសម្រាប់ជំរុញកំណើននៃEcosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។នៅទីបញ្ចប់លោករដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីជឿជាក់ថាសិក្ខាសាលានេះនឹងផ្តល់នូវឱកាសដ៏ល្អមួយដល់វាគ្មិននិងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាលនិងឯកជនពិភាក្សាផ្លាស់ប្តូរយោគយល់គ្នាទៅវិញទៅមកដើម្បីចូលរួមចំណែកធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ានកាន់តែទូលំទូលាយនិងប្រកបដោយបរិយាបន្ន៕

អត្ថបទដោយ៖ ប៊ុន ទេពសុគន្ធ

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ