• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីឃាត់ជនពាក់ព័ន្ធចំនួន 44 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 44 នាក់(ស្រី 0 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិប ត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន15 ករណីទូទាំងប្រទេសនៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ2023។ ក្នុងចំណោមជនសង្ស័យចំនួន 44 នាក់រួមមាន÷ជួញដូរ2ករណីឃាត់ 5 នាក់(ស្រី 0 នាក់),ដឹកជញ្ជូនរក្សាទុក 7 ករណីឃាត់ 15 នាក់(ស្រី 0 នាក់)ប្រើប្រាស់ 6 ករណីឃាត់ 24 នាក់(ស្រី0នាក់)។ វត្ថុតាងដែលចាប់យកសរុបថ្ងៃទី 12 ខែមិថុ នារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មើនឹង 239,49 ក្រាម។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ 10 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលជាតិ 9 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ1អង្គភាពមានដូចខាង ក្រោម÷ *១/បន្ទាយមានជ័យ÷ប្រើប្រាស់1ករណីឃាត់1នាក់។ *២/បាត់ដំបង÷ប្រើប្រាស់3ករណីឃាត់3 នាក់។។ *៣/កំពង់ចាម÷ជួញដូរ1ករណីឃាត់ 4នាក់ ប្រើប្រាស់1ករណីឃាត់ 17នាក់និងអនុវត្តន៍ដីកា1ករណីចាប់1នាក់ចាប់ប់យកIce210 ,43ក្រាម។ *៤/កំពង់ស្ពឺ÷រក្សាទុក2ករណីឃាត់2នាក់ចាប់យកIce6,41 ក្រាម។ *៥/កំពត÷រក្សាទុក1ករណីឃាត់ 8 នាក់ចាប់យកIce17,99ក្រាម។ *៦/ព្រះវិហារ÷អនុវត្តន៍ដីកា1ករណីចាប់1 នាក់។ *៧/ព្រៃវែង÷រក្សាទុក2ករណីឃាត់2នាក់ចាប់យកIce0,72ក្រាម។ *៨/សៀមរាប÷ប្រើប្រាស់1ករណីឃាត់ 3 នាក់។ *៩/តាកែវ÷រក្សាទុក2ករណីឃាត់ 3 នាក់ចាប់យកIce1,55 ក្រាម។ កងរាជអាវុធហត្ថ÷1អង្គភាព *១/រាជធានីភ្នំពេញ÷ជួញដូរ1ករណីឃាត់1 នាក់ចាប់យកIce2,39 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ