• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៧ ព្រឹក

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុក សហការដឹកនាំជាមួយឯកឧត្តម ខុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបង្រ្កាបបទល្មើសជលផលនៅលំហរបឹងទន្លេសាប (ខាងកើតអតីតឡូលេខ១, ២ និង៣)

០១លើក នៅចំណុចភូមិព្រែកទាល់ និងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលរួមកម្លាំងចំរុះសរុបចំនួន ៦៤នាក់ ។

សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ១៦គ្រឿង ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖

-សាច់មងប្រវែង ៤,៧០០ម៉ែត្រ -ឡុកសម្រាប់ត្រីចំនួន ១៦គ្រឿង -បង្គោលចំនួន ១,៤៥០ដើម -ប្រលែងត្រីចំរុះចំនួន ១៥០គីឡូក្រាម ។ ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ