• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៥ ព្រឹក

មន្ទីរប្រឆាំងគ្រឿងញៀន(ក10)ឃាត់ខ្លួនជនជាតិវៀតណាម2នាក់ពាក់ព័ន្ធថ្នាំញៀន 7គីឡូក្រាម

ភ្នំពេញ÷បុរសជនជាតិវៀតណាម2នាក់រួមនឹងថ្នាំញៀនជាង 7 គីឡូក្រាមត្រូវបានកម្លាំ ងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក10)នៃក្រសួងមហាផ្ទៃចុះស្រាវ ជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងដើម្បីយកមកសាកសួរដើម្បីចាត់ការតាមច្បាប់។ នេះបើយោងតាមរបាយការណ៍របស់អគ្គ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃទី 12ខែមិថុនាឆ្នាំ2023។ របាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀន (ក10)បានឲ្យដឹងថា÷ជនសង្ស័យទាំង2 នាក់នេះ÷ 1.ឈ្មោះជុងឌឹកហាភេទប្រុសអាយុ48 ឆ្នាំជនជាតិវៀតណាម។

2.ឈ្មោះង្វៀនវ៉ាន់ឡុកភេទប្រុសអាយុ34ឆ្នាំជនជាតិវៀតណាម។ ក្នុងប្រតិបត្តិការនោះដោយអនុវត្តន៍តាមបញ្ជាលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកនាយឧត្តមសម័យម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននិងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ត មសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរប្រ ឆាំងបទល្មើសគ្រឿងញៀននៅវេលាម៉ោង 14:00 និង 00 នាទីថ្ងៃទី 3 ខែមិថុនាឆ្នាំ 2023កម្លាំងជំនាញ(ក10) នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេ នីយ៍ទោសារីបុត្រសត្យា,លោកឧត្តមសេ

នីយ៍ត្រីឃឹមសែនឧត្តម,លោកវរសេនីយ៍ឯកញ៉ុងរស់ប្រាថ្នានាយរងមន្ទីរនិងលោកវរៈសេ នីយ៍ឯកតឹកសូនីនាយការិយាល័យ,លោកវរសេនីយ៍ត្រីផៃកុសលនាយរងការិយាល័យដោយមានការដឹកនាំសម្របសម្រួលពីលោកអ៊ុំសុភ័ក្រព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ2គោលដៅផ្សេងគ្នាឃាត់ ខ្លួនជនសង្ស័យចំនួន2នាក់ជនជាតិវៀត ណាម។ *គោលដៅទី1-ចំណុចបណ្ដោយមហាវិថីព្រះនរោត្តមទល់មុខខុនដូព្រីនសង្កាត់ទន្លេ បាសាក់ខណ្ឌចំការមន។

*គោលដៅទី 2-( ឆែកឆេរ)ចំណុចផ្ទះលេខ 135Dផ្លូវលេខ 30 ភូមិព្រែកតាឡុង1ស ង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។ ចំណែកវត្ថុតាងចាប់យករួមមាន÷

១.សារធាតុញៀនMDMA(គ្រាប់និងទឹក) ទម្ងន់ 7 គីឡូក្រាម 200 ក្រាម។ ២.សារធាតុមិនស្គាល់ទម្ងន់ 6 គីឡូក្រាម 433 ក្រាម 76។ ៣.ជញ្ជីងសម្រាប់ថ្លឹងចំនួន1គ្រឿងនិងថង់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ