• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៦ ព្រឹក

ក្រុមហ៊ុនចម្រាញ់រ៉ែមាសនៅមណ្ឌលគិរីបានជាង ៦.៧តោន ផ្តល់ចំណូលជាង ១០លានដុល្លារ

បច្ចប្បន្ននេះ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី បានធ្វើរុករក និងចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦ ៧២៧,៧០ គីឡូក្រាម ដោយទទួលបានចំណូលសួយសារប្រមាណ ១០លានដុល្លារ។ នេះបើតាមក្រសួងរ៉ែ និងថាមពល។ បើតាមក្រសួងរ៉ែ និងថាមពល សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើត ឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍ សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។ តំបន់អាជីវកម្មរ៉ែមាសអូរខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំណាយពេលវេលា អស់ជិត ១៤ឆ្នាំ

ក្នុងការសិក្សាស្វែងរុករករ៉ែ ការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ និងការសិក្សា វាយតម្លៃគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់បរិស្ថាន និងសង្គមនៃប្រតិបត្តិការអាជីវកម្មធនធានរ៉ែ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេស អូស្រ្ដាលី។

គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់។ សូមបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ ផ្តើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក និងប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ