• ច័ន្ទ ២៩ មេសា ២០២៤ ១២:០២ ល្ងាច

លោករដ្ឋមន្ត្រីថោងខុនត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស"ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក"

ប្រទេសព័រទុយហ្កាល់÷ក្រសួងទេសចរណ៍នៅរសៀលថ្ងៃសៅរ៍ទី 10 ខែមិថុនាឆ្នាំ 2023 នេះបានឲ្យដឹងថាលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាទើបតែត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស"ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅសាកលលោក"នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅទីក្រុងអ័រតា(Horta)នៅប្រទេស ព័រទុយហ្កាល់ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី27-29ខែឧសភាឆ្នាំ2023។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកល្វីថេបូ(Louis Thebault)ប្រធានក្លិបនិងលោកកាឡូសហ្វែរេរ៉ា(Carlos Ferrera)អភិបាលក្រុងអ័រតានិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលក្លិបដែលជាអគ្គលេខាធិការអគ្គនាយកអនុប្រ ធានក្លិបទទួលបន្ទុកទ្វីបទាំង4និងអគ្គហិរញ្ញឹកក្លិប។


 
អង្គប្រជុំបានពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈជាច្រើនដោយផ្នោតលើវឌ្ឍនភាពការងារការកែសម្រួលលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងក្លិបការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មីការពង្រឹងការផ្សព្វផ្សាយតួនាទីក្លិបលើឆាកអន្តរជាតិនិងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លិបលើកទី17នៅឆ្នេរសមុទ្រយោស៊ូ(Yeosu)ប្រទេសកូរ៉េចាងត្បូងរួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះដែរអង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន 3 រូបដែលមានស្នាដៃឆ្នើមជាសមាជិកកិត្តិយសរបស់ក្លិប(Membre d'Honneur)ដែលរួមមាន÷
*លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍មកពីឆ្នេរសមុទ្រកម្ពុជា*លោកអាប់ឌុលឡាយ៍សេណេ(Abdoulaye SENE)ទីប្រឹក្សាប្រធានាធិបតីសេណេហ្កាល់មកពីឆ្នេរសមុទ្រស៊ីណេសាលុម(Sine Saloun) ប្រទេសសេណេហ្កាល់

*លោកអ៉ីវេសបូរី(Yves Borius)អតីតនាយកហិរញ្ញវត្ថុអង្គការOCDEមកពីឆ្នេរសមុទ្រម័រប៊ីហាន(Morbihan)ប្រទេសបារាំង។

បច្ចុប្បន្នក្លិបមានសមាជិកកិត្តិយសតែ2រូបប៉ុណ្ណោះគឺលោកស្រីម៉ាយឃើលផូលី(Michelle Pauly)មកពីឆ្នេរសមុទ្រSommeប្រទេសបារាំងនិងលោកហ្ស៊ូរីកាក្រាវុក(Zorica Kravuk)ជនជាតិក្រូអាស៊ី។ក្នុងន័យលោករដ្ឋមន្ត្រីគឺជាឥស្សរជនជនជាតិអាស៊ីដំបូងនិងតែម្នាក់គត់ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លិបគឺបាន សម្រេចជ្រើសតាំងជាសមាជិកកិត្តិយសរបស់ក្លិបដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាSEA GAMEនៅកម្ពុជាក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លិបដែលមកពីទ្វីបទាំង4លើកមកធ្វើការកត់សម្គាល់និងសរសើរអំពីភាពអស្ចារ្យនៃការរៀបចំពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់លោកប៊្រុយណូដា(Bruno Bodard)ក្នុងពិធីបើកព្រឹត្តិការណ៍និងការទស្សនាកម្មវិធីប្រកួតមួយចំនួនហើយដែលសារព័ត៌មានជុំវិញពិភពលោកសុទ្ធតែបានចុះផ្សាយនិងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តការណ៍នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ