• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៧ ព្រឹក

សម្ដេចតេជោហ៊ុនសែន÷មានសន្តិភាព!មានការវិនិយោគ!មានការងារ!ឱកាសការងារ4500 កន្លែង!ដាក់ពាក្យភ្លាម!សម្ភាសន៍ភ្លាម!

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃអាទិត្យទី 11ខែមិថុនាឆ្នាំ 2023 នេះបានថ្លែងតាមរយៈបណ្ដាញ facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា÷មានសន្តិភាព!មានការវិនិយោគ!មានការងារ!ឧកាសការងារ4500កន្លែង!ដាក់ពាក្យភ្លាម!សម្ភាសន៍ភ្លាម!

សម្ដេចតេជោហ៊ុនសែនបានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនិងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO)នឹងរៀបចំ÷"ពិព័រណ៍ការងារនិងមគ្គុទ្ទេសក៍អាជីព"ផ្តល់ឱកាសការងារសរុបប្រមាណ4500 កន្លែងពីក្រុមហ៊ុនធំៗជិត30នៅអគារKampusជិតស្ពានអាកាសក្បាលថ្នល់រយ:ពេល2ថ្ងៃគឺថ្ងៃទី13-14ខែមិថុនាឆ្នាំ 2023 ខាងមុខនេះ។

អ្នកចូលរួមនឹងទទួលបានទាំងឱកាសការងារនិងគន្លឹះអំពីការទទួលបានការងារ រក្សាការងារនិងបង្កើនផលិតភាពការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ផងដែរ។

បន្ថែមពីនេះសម្ដេចតេជោបានគូបញ្ជាក់ថា÷ដូច្នេះកូន,ក្មួយ,ចៅៗជាយុវជនសិស្ស/និស្សិតនិងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CVឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ