• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤០ ព្រឹក

សមត្ថកិច្ចកម្ពុជាបន្តទទួលបានបណ្ដឹង 3 ករណីទៀតដែលស្នើឲ្យជួយសង្គ្រោះជន ជាតិបរទេស4នាក់

ភ្នំពេញ÷បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ខៀវសុភ័គរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យទី 11 ខែមិថុនាឆ្នាំ2023 នេះថា÷សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន3 ករណីទៀតដែលស្នើឲ្យជួយសង្គ្រោះជនជាតិបរទេស4នាក់នេះបើគិតចាប់ពីម៉ោង3និង00នាទីនាថ្ងៃទី9ដល់វេលាម៉ោង3និង00នាទីថ្ងៃទី10ខែមិថុនាឆ្នាំ2023នេះ។

លោកនាយឧត្តមសេនីយ៍ខៀវសុភ័គបានបញ្ជាក់បន្ថែមថាបច្ចុប្បន្នភាពស្រាវជ្រាវតាមបញ្ជីតាមដានគិតត្រឹមថ្ងៃទី10ខែមិថុនាឆ្នាំ 2023រួមមាន÷
១.សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោមសរុប935ករណីមានមនុស្ស 2,4 01នាក់។
២.បានស្រាវជ្រាវស៊ើបអង្កេតបឋម 894 សំណើនិងបិទសំណុំរឿង302សំណើ(រកឃើញមនុស្ស1,370 នាក់,ឃាត់ខ្លួនជនសង្ស័យ137 នាក់,បិទក្រុមហ៊ុន5ទីតាំងនិងផ្អាកអាជីវកម្មក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន 4 ទីតាំង)។
៣.កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវនិងស៊ើបអង្កេត41ករណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ