• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥២ ល្ងាច

ចាប់ខ្លួនមេតុងទីនពាក់ព័ន្ធចេញសែកស្អុយប្រមាណ 20 ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ÷មេតុងទីនដ៏ស្រស់ស្អាតផូរផង់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី 8ខែមិថុនា ឆ្នាំ 2023 ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានពោលគឺប្រើប្រាស់សែកស្អុយចំនួន 20 ម៉ឺនដុល្លារអាមេរិក។ ជនសង្ស័យឈ្មោះលីគន្ធាភេទស្រីអាយុ 24 ឆ្នាំមុខរបរលក់ដូរមានទីលំនៅនៅផ្ទះលេខ 289 ផ្លូវទន្លេសាបសង្កាត់ជ្រោយចង្វារខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ការឃាត់ខ្លួនស្ត្រីមេតុងទីនខាងលើនេះគឺជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយយោងទៅលើពាក្យបណ្ដឹងរបស់កូនតុងទីនម្នាក់ក្នុងចំណោមកូនតុងទីនរាប់រយនាក់ដែលនៅចាំកើបលុយក្រោយគេដូច "កើបខ្យល់"។ តាមពាក្យបណ្ដឹងបានបញ្ជាក់ថានៅក្នុងអំ ឡុងឆ្នាំ 2022 ជនសង្ស័យឈ្មោះលីគន្ធាបានដើរប្រមែប្រមូលគៀរគរអាជីវករលក់ដូរនិងមនុស្សរាប់អានគ្នារាប់រយនាក់ចូលលេងតុងទីនជាមួយដោយខ្លួនជាអ្នកធ្វើមេ។ តុងទីនមានខ្សែ÷ -ខ្សែទី 1 ចាប់លេងក្បាល30 ដុល្លារមានសមាជិកចំនួន 132 នាក់"មេខ្លួនឯង20 ដេញរាល់ថ្ងៃ។ -ខ្សែទី 2 ចាប់លេងក្បាល 30 ដុល្លារមានសមាជិកចំនួន 88 នាក់"មេខ្លួនឯង 40 ឈ្មោះ"ដេញរាល់ថ្ងៃ។ -ខ្សែទី 3 ចាប់លេងក្បាល 50 ដុល្លារមានសមាជិកចំនួន 81 នាក់"មេខ្លួនឯង 9 ឈ្មោះ"ដេញរាល់ថ្ងៃ។ចំណែកជនសង្ស័យជាមេតុងទីនក៏បានទទួលដែរថាដើមបណ្ដឹងចុងក្រោយដែលចាំកើបលុយនោះបានលេងជាមួយខ្លួន"ធ្វើមេ"មានក្បាល 30, ក្បាល 50,ក្បាល100 ,ក្បាល 200 ក្បាល 300 និងក្បាល 500 ដុល្លារអាមេរិកប៉ុន្តែបានដេញយកលុយខ្លះហើយនៅសល់ប៉ុន្មានក្បាលទៀតសរុបជាទឹកប្រាក់ប្រហែល 260000ដុល្លារអាមេរិក(ម្ភៃប្រាំមួយម៉ឺន)ទុកកើបចុងក្រោយតែទីបំផុតបានត្រឹមកាន់សែកស្អុយដើរជូតទឹកភ្នែក។ ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការការបើកការស៊ើបសួរតែបើតាមប្រភពព័ត៌មានបានឲ្យដឹងថាមេតុងទីនដ៏ស្រស់ផូរផង់ខាងលើនេះទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នឡើយព្រោះពេលនេះសូម្បីរកប្រាក់ដើម្បីដាក់តម្កល់ធានាខ្លួនក៏គ្មានដែរកូនតុងទីនបោកតៗគ្នាអស់រីងរៃដូច្នេះមាន តែដេកផ្សងព្រេងតាមវាសនារៀងៗខ្លួនទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ