• អាទិត្យ ២៣ សីហា ២០២៦ ០១:៣៨ ព្រឹក

ឈាមស្រែក ស្បែកហៅ! ចាប់បានហើយឃាតករដែលសម្លាប់ស្ត្រីវ័យ២២ឆ្នាំម្នាក់

កម្លាំងស្នងការខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគិរី

ត្បូងឃ្មុំៈ ជនដៃដល់ដែលសម្លាប់ស្រ្តីវ័យ២២ឆ្នាំ ម្នាក់ កាលពីខែមុន ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនបានហើយ នៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារនេះ ។
កម្លាំងចម្រុះបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួន របស់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី ពាក់ពន្ធ័នឹងករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។


សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្មនេះ មូលហេតុយ៉ាងណានោះ មិនអាចបញ្ជាក់បានទេ ពីព្រោះករណីនេះ គឺជាកិច្ចសហប្រតិបត្តិការរបស់កម្លាំងជំនាញយើង ហើយកម្លាំងបានឃាត់ខ្លួនតាមដីកា រួចបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងនគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភព៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ