• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៦ ល្ងាច

កីឡាកសរិនីស្រួងភាវីបានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆន្ទៈឱ្យអង្គការមូលនិធិដ៏ធំមួយនៅប្រទេសកូរ៉េដើម្បីជួយដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា

ភ្នំពេញ÷កីឡាការិនីលំដាប់ពិភពលោកស្រួងភាវីបានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆន្ទៈ ឲ្យអង្គការមូលនិធិដ៏ធំមួយនៅប្រទេសកូរ៉េគឺដើម្បីជួយទៅដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជាដែលបង្ហាញពីចិត្តសប្បុរសធម៌ក្នុងនាមជាកូនខ្មែរមួយរូបមិន បានភ្លេចទឹកដីកំណើតស្រឡាញ់ប្រទេស ជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន។ នៅព្រឹកថ្ងៃទី 9 ខែមិថុនាឆ្នាំ 2023 កីឡា ការិនីលំដាប់ពិភពលោកស្រួងភារីបានបង្ហោះលើ facebook ផ្លូវការថាសូមគោរពជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនមួយទៀត!! ស្រួងភាវីបន្តថានាងខ្ញុំបានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆន្ទៈឱ្យអង្គការមូលនិធិដ៏ធំមួយនៅប្រទេសកូរ៉េ។ហើយជាគោលដៅអង្គការនេះនិងជាពិសេសតាមរយៈនាងខ្ញុំគឺដើម្បីជួយទៅដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា។

ជំនួយរបស់អង្គការមានដូចជាកុំព្យូទ័រសម្រាប់តម្កល់ក្នុងសាលារៀននិងសម្ភារៈសិក្សាផ្សេងៗជាច្រើនដែលអង្គ ការមាននឹងផ្តល់ជូនតាមរយៈនាងខ្ញុំដើម្បីជួយដល់ប្អូនៗដែលមានជីវភាពខ្វះខាតហើយត្រូវការជំនួយដើម្បីសម្រួលដលមធ្យោបាយសិក្សាក្រេបយកចំណេះវិជ្ជារបស់ពួកគេ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ជាកោ សិកានៃប្រទេសជាតិជាធាតុចូលមួយរបស់ប្រទេសជាតិខ្ញុំពិតជាមានមោទនៈភាពនិងសែនសប្បាយរីករាយជាពន់ពេកដែលខ្ញុំបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រា ប់អង្គការមូលនិធិសប្បុរសធម៌ធំៗរបស់ប្រទេសកូរ៉េផ្តល់ការទុកចិត្តមកលើរូបនាងខ្ញុំក្នុងការធ្វើជាទូតសុឆន្ទ:របស់ការមូលនិធិសប្បុរសធម៌ធំៗទាំងនោះ។ ព្រោះតែការចំណាយទាំងកម្លាំងកាយកម្លាំង ចិត្តរួមទាំងថវិកាផ្ទាល់ខ្លួនជាច្រើនកន្លងមកទើបធ្វើឲ្យខ្ញុំទទួលបាននូវទំនុកចិត្តដ៏ខ្ពស់នេះ។ហើយខ្ញុំគឺ

នៅតែចំណាយកម្លាំងញើសឈាមព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំដែលទទួលបានពីកិច្ចការផ្សេងៗទាំងប៉ុន្មានខ្ញុំនៅតែបន្តជាមូលនិធិសប្បុរសធម៌របស់នាងខ្ញុំរហូតទៅ។ខ្ញុំស៊ូខ្សោះអស់ពីខ្លួនគ្រប់អ្វីៗឲ្យតែបានធ្វើអ្វីៗដែលជាប្រយោជន៍សម្រា ប់ប្រទេសជាតិនិងប្រជាជនខ្ញុំខ្ញុំនៅតែអាចញញឹមធ្វើបានដោយពុំងាករេឡើយ។សូម ឲ្យប្រទេសជាតិខ្ញុំរីកចម្រើននិងរុងរឿងសូមឲ្យប្រជាជនខ្ញុំរីករាយនិងរុងរឿង។សូមអរគុណ! អាគារសិក្សា1ខ្នង 4 បន្ទប់និងកុំព្យូទ័រចំនួន 10 គ្រឿងដល់សាលាបឋមសិក្សាមាន់ដប់ស្រុកស្រីសន្ធរខេត្តកំពង់ចាមព្រមទាំងចែកសម្លៀកបំពាក់ថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់(សិស្សចំនួន 642 នាក់)និងមាតា បិតាសិស្សចំនួន 180 នាក់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ