• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៤ ព្រឹក

ឧទ្យានកែបជាបេះដូងនៃទីក្រុងកែប

ខេត្តកែប÷ក្រសួងបរិស្ថាននៅថ្ងៃទី 8 ខែ មិ ថុនា2023 នេះបានឲ្យដឹងថាយោងតាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំឧទ្យានកែបត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី 1ខែវិច្ឆិកាឆ្នាំ1993ឡាយព្រះហត្ថលេខាដោយព្រះបាទនរោត្តមសីហនុដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកែបមានផ្ទៃដីទំហំ5000ហិកតា។តាមពិតទៅឧទ្យានជាតិដ៏តូចច្រឡឹងនេះមានព្រំប្រទល់ស្ថិតនៅចម្ងាយតែប្រមាណ500 ម៉ែត្រពីសាលាក្រុងកែបឬក៏300-500 ម៉ែត្រពីឆ្នេរកែបនិងផ្សារក្តាមតែប៉ុណ្ណោះ។ ឧទ្យានកែបនេះស្ថិតនៅចំកណ្ដាលទីក្រុងកែបដែលជាស្នូលឬជាបេះដូងជាបេះដូង

តែម្តងហើយឧទ្យាននេះលាតសន្ធឹងបត់ បែនទៅតាមជួរភ្នំកែបទាំងឡាយដែលអមដោយដងផ្លូវនិងភូមិឋានប្រជាជនរស់នៅស្ទើរតែព័ទ្ធជុំវិញទីនោះតែម្ដង។ ថ្វីដ្បិតឧទ្យានកែបមានផ្ទៃដីតូចក៏ពិតមែនប៉ុន្តែឧទ្យានកែបក៏មានសក្តានុពលខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះផងដែរដោយឧទ្យានជាតិមានគ្របដណ្ដប់ដោយព្រៃឈើធម្មជាតិចម្រុះប្រភេទរួមទាំងវត្តមាននៃព ពួកសត្វព្រៃជាច្រើនប្រភេទទាំងពពួកសត្វស្លាប,ថនិកសត្វ,ល្មូន,និងពពួកឧរង្គសត្វផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ