• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៥ ព្រឹក

"កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួមនឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត"

ភ្នំពេញ÷នៅថ្ងៃទី 8 ខែមិថុនាឆ្នាំ 2023 លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានទទួលលោកបណ្ឌិតថានីប៊ីនអាម៉េតអាល់ហ្សេឌី(Thani bin Ahmed Al Zeyoudi)រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលចូលសម្ដែងការគួរសមនៅទីស្តីការក្រសួងនៅថ្ងៃទី 8 ខែមិថុនាឆ្នាំ 2023៊។ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកលូតលាស់និងមានសុទិដ្ឋិនិយមចំពោះសក្តានុពលសម្រាប់ការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនៅកាលា នុវត្តភាពក្នុងវិស័យពាណិជ្ជកម្មការវិនិយោគទេសចរណ៍ការតភ្ជាប់ថាមពលកសិកម្មឡូជីស្ទិកនិងធនធានមនុស្ស។

ភាគីទាំងពីរបានកត់សម្គាល់ថាទំហំពាណិជ្ជកម្មទ្វេភាគីបាន ការឡើងនិងបានសម្តែងការជឿជាក់ថាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុងថ្ងៃនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សន:លើផលផលប្រយោជន៍រវាងតំបន់ទាំងពីរ។លោកថានីប៊ីនអាម៉េតអាល់ហ្សេយូឌីបានថ្លែងអំណរ គុណកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ2022ដែលបានផ្តល់លទ្ធភាពឲ្យអេមីរ៉ាត់ អារ៉ាប់រួមចូលជាភាគីសន្ធិសញ្ញាមិត្តភាពនិង កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)និងដែលបានគាំទ្រអេមីអារ៉ាប់រួមក្លាយជាដៃគូសន្ទនាតាមវិស័យនៅក្នុងសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ