• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០០ ព្រឹក

វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមឆ្នាំ 2023

ភ្នំពេញ÷នាថ្ងៃពុធទី 7 ខែឧសភាឆ្នាំ 2023 នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀត ណាមប្រចាំព្រះរាជាណាចក្រកម្ពុជាលោកជាវុទ្ធីអគ្គលេខាធិការរងគណៈកម្មាធិការវវិនិយោគកម្ពុជា/គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា(ក.អ.ក)បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមឆ្នាំ2023"Cambodia- Viet Nam Trade Forum2023"។ វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមឆ្នាំ2023នេះរៀបចំដោយមានកិច្ចសហការរវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមជាមួយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីអញ្ជើញអ្នកជំនួញនិងអ្នកវិនិយោគកម្ពុជា-វៀតណាមទាំងផ្នែកឯកជនទាំងរដ្ឋាភិបាលនៃប្រទេសទាំង2ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតដើម្បីមកពិគ្រោះពិភា ក្សាគ្នារិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅ ក្នុងប្រទេសកម្ពុជានិងវៀតណាម។

នាឱកាសដ៏ប្រពៃនេះលោកបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញនិងធានាបាននូវវឌ្ឍនភាពប្រកប ដោយចីរភាព។ ជាមួយគ្នានេះលោកបានជម្រាបជូនអង្គវេទិកាទាំងមូលនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជាជាពិសេសកិច្ចសម្រួលធុរកិច្ចការផ្ដល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញនិងការធានាការថែទាំការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ផងដែរថាអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជា ណាចក្រកម្ពុជានឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ។លោកក៏បានជំរុញលើកទឹកចិត្តឲ្យអ្នកជំនួញនិងអ្នកវិនិយោគទាំងកម្ពុជាទាំងវៀតណាមរួសរាន់ចាប់យកឱកាសវិនិ យោគនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតនាំថាវេទិកាពាណិ ជ្ជកម្មកម្ពុជា-វៀតណាមនឹងរួមចំណែកពង្រី កនូវទំហំសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិ យោគនៃប្រទេសទាំងពីរឲ្យកាន់តែធំបន្ថែមទៀតព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាននាពេលដ៏ខ្លីខាងមុខនេះ។ គួរបញ្ជាក់ជូនផងដែរថាសមាសភាពភាពចូលរួមក្នុងវេទិកាខាងលើរួមមានឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាតំណា ងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម,តំណាងពាណិជ្ជកម្មកម្ពុជានិងវិស័យឯកជនទាំងអ្នកជំនួញនិងអ្នកវិនិយោគកម្ពុជា-វៀតណាមសរុបប្រមាណជាង 200 នាក់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ