• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥១ ព្រឹក

ស្លាប់5នាក់និងរងរបួស13នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី7ខែមិថុនាឆ្នាំ2023បណ្តា លឲ្យមនុស្សស្លាប់5នាក់របួសធ្ងន់8នាក់និងស្រាល5នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី7ខែមិថុនាបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន18 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន9លើកមានកត្តាល្បឿន3លើកមិនគោរពសិទ្ទិ3លើកមិនប្រកាន់ស្តាំ1លើកនិងបត់គ្រោះថ្នាក់4លើក។ មួយគ្នានេះតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្លាប់សាធា រណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2023បានឲ្យដឹងដែរថាចំនួនគោលដៅសរុប 69គោល ដៅមានយានយន្តចូលគោលដៅចំនួន23 គ្រឿងម៉ូតូ 22គ្រឿងក្នុងនោះរកឃើញយាន យន្តល្មើសសរុបចំនួន4គ្រឿងមានម៉ូតូចំនួន 3គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ គួរជម្រាបដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 6 ខែមិ ថុនានេះបណ្តាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់11នាក់និងស្រាល2នាក់។ហើយករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 16 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន9លើកមានកត្តាល្បឿន4លើកមិនគោរសិទ្ធិ1លើក បត់គ្រោះថ្នាក់2លើកស្រវឹង1លើកនិងកត្តាអាកាសធាតុ1លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ