• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៦ ព្រឹក

លោកឃួងស្រេងអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឲ្យបានល្អមុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅប្រចាំនៅធនាគារបើពុំដូច្នេះទេបងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរជាមួយបំណុលធនាគារ

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំ ផែនការគ្រួសារឲ្យបានច្បាស់លាស់ពោលគឺត្រូវគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុទៅបញ្ចាំនៅធនាគារ។បើមិនដូច្នេះទេបងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅជា មួយនឹងបំណុលធនាគារ។ លោកឃួងស្រេងបានអំពាវនាវបែបនេះខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អច លនវត្ថុជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅជាង 1000បណ្ណនៅរសៀលថ្ងៃទី6មិថុនាឆ្នាំ2023ក្នុងបរិវេណសាលាសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ។ លោកឃួងស្រេងបានមានប្រសាសន៍លើក ឡើងថា÷ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិ បាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំនិងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់យើងសំដៅផ្តល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋនិងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។ លោកឃួងស្រេងបានមានប្រសាសន៍ថា÷បងប្អូនប្រជាពលរដ្ឋយើងមុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅបញ្ចាំនៅធនាគារត្រូវគិតពិចារណាឲ្យបានល្អិល្អន់

កុំឲ្យមានបញ្ហាពាក់ព័ន្ធបំណុលធនា គារ។បំណុលធនាគារយកលុយមកចាយ វាយមិនត្រឹមត្រូវវានាំឲ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅជាមួយនឹងបំណុលនេះ។ស ម្រាប់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកច ម្រើនក្នុងមុខរបរក្រោមម្លប់សន្តិភាពពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដោយប្រែក្លាយកម្ពុជាមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ2030និងចំណូលខ្ពស់នៅឆ្នាំ 2050 ខាងមុខ។ លោកធឹមសំអានអភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍លើកឡើងថា÷ពាក់ព័ន្ធនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះសម្រាប់ខណ្ឌព្រែកព្នៅដែលមាន5 សង្កាត់មាន2សង្កាត់បានចុះបញ្ជីដីធ្លីនិងចែកបណ្ណរួចហើយគឺសង្កាត់ព្រែកព្នៅនិងសង្កាត់គោករកា។សង្កាត់ពន្សាំងជាសង្កាត់ទី 3 ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខ ណៈជាប្រព័ន្ធក្នុងចំណោម24ភូមិបានចែកបណ្ណរួចហើយចំនួន11ភូមិរួមទាំងភូមិចំបក់ធំនិងភូមិកន្លែងគល់ដែលកំពុងប្រារព្ធពិធីនៅពេលនេះចំណែក13ភូមិទៀតកំពុងដំណើរការនីតិវិធីចុះបញ្ជីឈានទៅចែកបណ្ណកម្មសិទ្ធិក្នុងពេលឆាប់ៗនេះ។រីឯ2 សង្កាត់ទៀតគឺសង្កាត់ពញាពន់និងសង្កាត់សំរោងក៏ស្ថិតក្នុងផែនការចុះបញ្ជីក្នុងឆ្នាំ 2023 នេះដែរ។

លោកសារិនវណ្ណប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីរាជធា នីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា÷រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាក្រុងអាទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រ ព័ន្ធក្នុងចំណោមខេត្ត-ក្រុងទាំងអស់ក្នុងព្រះ រាជាណាចក្រកម្ពុជា។គម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លីធានីភ្នំពេញបានចាប់ផ្ដើមនៅខែតុលាឆ្នាំ 2023 រហូតមកទល់បច្ចុ ប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន88សង្កាត់ ក្នុង ចំណោម១០៥សង្កាត់ក្នុងរាជធានីភ្នំពេញ។គម្រោងប្រមូលទិន្នន័យសរុបបាន377246 ក្បាលដីនិងចេញបណ្ណជូនប្រជាពលរដ្ឋបាន 256153បណ្ណ។និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅគម្រោងបានចេញបណ្ណជូនប្រជាពលរដ្ឋរួចបាន2សង្កាត់គឺសង្កាត់ព្រែក ព្នៅនិងសង្កាត់គោករកាមានចំនួន 23 ភូមិ ចេញបណ្ណសរុបបានចំនួន7106បណ្ណនិងនៅក្នុងសង្កាត់ពន្សាំងចេញបណ្ណបាន11ភូមិមានចំនួន6348បណ្ណ។នៅក្នុងនេះក្រោយ ពីបានធ្វើការបណ្តុះបណ្តាលការបោះពុម្ពបណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញសម្រេចបានការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋស្ថិតនៅភូមិចំបក់ធំនិងភូមិគល់សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញចំនួន1136បណ្ណ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ