• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៩ ព្រឹក

កម្ពុជាទទួលបានចំណូលជាង 16 លាន ដុល្លារពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ

សៀមរាប÷យោងតាមសេចក្តីប្រកាសព័ត៌ មានរបស់គ្រឹះស្ថានអង្គរបានបង្ហាញថា÷ការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលកម្សាន្តនៅរមណីយដ្ឋានអង្គរតំបន់ប្រាសាទកោះកែវនិងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀសក្នុងរយ:ពេល5ខែដើមឆ្នាំ2023គ្រឹះស្ថានអង្គររកបានចំណូលជាង16លានដុល្លារ។ សេចក្តីប្រកាសព័ត៌មានដដែលបន្តថាចាប់ពីខែមករាដល់ខែឧសភាឆ្នាំ 2023 ភ្ញៀវទេស ចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង34 ម៉ឺននាក់កើនឡើង 653%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ 2022 ខណៈចំណូលដែលគ្រឹះ ស្ថានអង្គររកពីការលក់សំបុត្រមានចំនួនជាង 16 លានដុល្លារកើនឡើង765%។

ដោយឡែកក្នុងរយៈពេល 5 ខែដើមឆ្នាំ 2023 នេះគ្ឹះស្ថានអង្គររកបានចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែងចំនួនជិត9ម៉ឺនដុល្លារនិងការលក់សំ បុត្រទូកចំនួនជាង 26 ម៉ឺនដុល្លារ។ របាយការណ៍ដដែលបន្តថាតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរត្រូវបានចែក ចេញជា3ប្រភេទគឺសំបុត្រចូលទស្សនា1ថ្ងៃមានតម្លៃ 37 ដុល្លារ,រយៈពេល 3ថ្ងៃតម្លៃ62 ដុល្លារនិង 7 ថ្ងៃមានតម្លៃ 72 ដុល្លារ។ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍និងស្ថិតក្រោមអាណា ព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រឹះស្ថានអង្គរប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណដល់ទែសចរបរទេសរួមមានរមណីយដ្ឋានអង្គរ,ប្រាសាទកោះកែវនិងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សូមជម្រាបជូនថាវិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង4ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ទិន្នន័យក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងឆ្នាំ 2022កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត2,28លាននាក់កើនឡើង1059%ឆ្នាំ2021៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ