• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៣ ល្ងាច

រកឃើញយានយន្តល្មើសចំនួន៧៣៩គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២៥កក្កដា

ភ្នំពេញ៖តាមរបាយណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២បានឲ្យដឹងថាចំនួនគោលដៅសរុប១៦១គោលដៅមានយានយន្តចូលចូលគោលដៅចំនួន២,៦៨៣ គ្រឿងម៉ូតូ២,២០៤ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៧៣៩គ្រឿងមាន
ម៉ូតូចំនួន៦៥៦គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩,អនក្រ,បកនៅទូទាំងប្រទេស។នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅរសៀលថ្ងៃចន្ទទី២៥ខែកក្កដាឆ្នាំ២០២២។

ដោយឡែកក្នុងរយៈពេល២៥ថ្ងៃ(ថ្ងៃទី១-២៥ខែកក្កដា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៧៣,៩៩៩គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៨,៣៩៣គ្រឿងម៉ូតូមានចំនួន៧,០៧០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ,បកនៅទូទាំងប្រទេស។
របាយការណ៍ដដែលបនវាយតម្លៃរយៈពេល២៥ថ្ងៃនៃខែកក្កដានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។


ជាមួយគ្នានោះរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិក៏បានបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ខែកក្កដានេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន៥នាក់(ស្រី២នាក់)របួសធ្ងន់៥នាក់(ស្រី១នាក់)និងរបួសស្រាល២នាក់។ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៥ខែកក្កដាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ