• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៣ ព្រឹក

ការយល់ដឹងពីធនធានធម្មជាតិនិងជីវ: ចម្រុះគឺជាមូលដ្ឋានចាំបាច់សម្រាប់មាតា បិតាព្រមទាំងកុមារគ្រប់រូបក្នុងការបណ្ដុះស្មារតីនិងឆន្ទ:ចូលរួមក្នុងកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ÷ក្រសួងបរិស្ថានបានឲ្យដឹងនៅរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2023នេះថា÷ "ការយល់ដឹងពីធម្មជាតិនិងជីវៈចម្រុះគឺជាមូលដ្ឋានបាច់សម្រាប់មាតាបិតាព្រមទាំងកុមារគ្រប់រូបក្នុងការបណ្ដុះស្មារតីនិងឆន្ទ: ចូលរួមក្នុងកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ"។

ក្រសួងបរិស្ថានបានឲ្យដឹងទៀតថាដើម្បីចូលរួមអបអរសាទរខួបលើកទី74ទិវាកុមារអន្តរជាតិ1មិថុនាខួបលើកទី22ទិវាពិភពលោកប្រឆាំងពលកម្មកុមារ12មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ2023និងទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាលោកស្រីព្រំសុភីអនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រនិងកុមារតូចវិស័យបរិស្ថានបានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់លោកគ្រូអ្នកគ្រូមាតាបិតានិងសិស្សានុ សិស្សនៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លកខេត្តកំពង់ធំនាថ្ងៃចន្ទ2រោចខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.2567ត្រូវនឹងថ្ងៃទី5 ខែមិថុនាឆ្នាំ2023ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តកំពង់ធំអង្គការរីខូហ្វនិងមូលនិធិហេនរេចបូល។ គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធីនេះគឺដើម្បី÷

-បណ្តុះស្មារតីនិងឆន្ទៈស្រឡាញ់បរិស្ថានដល់កុមារតូចដែលជាអ្នកបន្តវេនដឹកនាំវ័យក្មេងក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ។

-បំផុសភាពក្លាហានរបស់កុមារក្នុងការបង្ហាញចេញនូវការយល់ដឹងពីកំណើតអំពីគុណតម្លៃសារ:សំខាន់និងគុណប្រយោជន៍របស់បរិស្ថានចំពោះការរស់នៅប្រចាំថ្ងៃ។

-បង្កើនភាពស្និទ្ធរវាងមន្ត្រីរាជការប្រជាស ហគមន៍រួមជាមួយនឹងកុមារតូចៗដែលជាទំពាំងស្នងឬស្សី។

នៅក្នុងកម្មវិធីមានការដាក់បង្ហាញនូវស កម្មភាពនានាសម្រាប់កុមារាកុមារីមាតាបិតាទស្សនាស្វែងយល់អំពីកិច្ចគាំពារបរិស្ថានធនធានធម្មជាតិនិងជីវៈកម្រុះវីដេអូខ្លីៗពាក់ព័ន្ធនឹងការអប់រំបរិស្ថានណែនាំអំពីការគ្រប់គ្រងនិងការបែងចែកសំរាមការថែរក្សាសុខភាពមាត់ធ្មេញការបង្ហាញម៉ូដសម្លៀកបំពាក់ការងារដោយកុមារនិងមានរៀបចំស្តង់សម្រាប់កុមារលេងកម្សាន្តដូចជាបោះបាល់អំណានផាត់រូបដោយសេរីនិងឆ្លើយសំណួរយករង្វាន់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ