• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៤ ល្ងាច

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី 5 ខែមិថុនានេះបណ្តាលឲ្យមនុស្សស្លាប់ 6 នាក់និងរបួស 11នាក់

 

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2023 នេះបណ្តាលឲ្យមនុស្សស្លាប់ 6 នាក់របួសធ្ងន់ 9នាក់និងស្រាល2នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 5 ខែមិថុនាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន17នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចចំនួន11លើកមានកត្តាល្បឿន2លើកមិនប្រកាន់ស្តាំ1លើកប្រជែងគ្រោះថ្នាក់4លើកបត់គ្រោះថ្នាក់3លើកនិងស្រវឹង1លើក។ ជាមួយគ្នានេះតាមរបាយការណ៍ពីនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី5ខែមិថុនាឆ្នាំ2023បានឲ្យដឹងថាចំនួនគោលដៅសរុប10គោលដៅមានយានយន្តចូលគោលដៅចំនួន24គ្រឿងម៉ូតូ15គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 24គ្រឿងមានម៉ូតូចំនួន15គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អន.ក្រ. បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ