• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៤ ព្រឹក

មុខសញ្ញាធាក់ប្លន់ យកម៉ូតូយ៉ាងសកម្មនៅរាជធានីភ្នំពេញ មកអស់លក្ខត្រឹមទឹកដីតាខ្មៅ ។

ខេត្តកណ្តាល៖ នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង០២និង៣០នាទីនៅចំណុចតាមផ្លូវជាតិលេខ២ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល គឺមានករណី ជនសង្ស័យ​មានគ្នាចំនួន០៧នាក់បានធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ​០១នាក់។ ជនរងគ្រោះមានឈ្មោះ សុខ អូន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០៧នាក់៖

១-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

២-ឈ្មោះ ឡូង មេសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

៣-ឈ្មោះ ស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅអ្នកលឿង មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ៤-ឈ្មោះ ស័ក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិត(គេចខ្លួន) ។

៥-ឈ្មោះ ជីង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ៦-ឈ្មោះ ពាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។

៧-ឈ្មោះ សេក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនស្គាល់ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ចំពោះវត្ថុតាងចាប់យករួមមាន៖

១-ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០១៥(របស់ជនសង្ស័យ) ។ ២-ម៉ូតូ០១គ្រឿងម៉ាក Honda scoopyពណ៏ក្រហម ស្លាកលេខ ភ្នំពេញ១IM៦៥២៤(របស់ជនរងគ្រោះ)។ សភាពនៃរឿងហេតុនោះវិញគឺកាលពីវេលាកើតហេតុខាងលើ តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា៖ នៅពេលគាត់កំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ ហួសផ្លូវផ្លូវកោង ក៏ស្រាប់តែមានម៉ូតូសង់២គ្រឿងនិងម៉ូតូនិច២គ្រឿង បានជិះមកបុកម៉ូតូគាត់ និងធាក់ម៉ូតូបណ្តាលឲ្យដួល ហើយបានដោះមួកការពារយកមកវាយគាត់ រួចដណ្តើមយកម៉ូតូគាត់ ពេលនោះគាត់បានប្រតាយប្រតប់ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗ ធ្វើអោយពួកវាភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន ពេលនោះក៏ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍តាក្តុលចេញមកជួយអត្តរាគមន៍ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។ តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា៖ ក្រុមគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះខាងលើ ប្រាកដមែន តែនៅក្រុងតាខ្មៅទើបប្រព្រឹត្តលើកទី១នេះទេ ចំនែកនៅភូមិសាស្រ្តក្រុងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ក្រុមគាត់ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ ប្រភព៖អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ