• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣០ ព្រឹក

ចាប់ពីថ្ងៃទី២៧ខែកក្កដា-ថ្ងៃទី២សីហានឹងអាចមានភ្លៀងពីកម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ៖ចាប់ពីថ្ងៃទី២៧ខែកក្កដា-ថ្ងៃទី២ខែសីហាឆ្នាំ២០២២នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២។
ក្នុងអំឡុង១សប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖
-ចាប់ពីថ្ងៃទី២៧-៣១ខែកក្កដាឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ
-ចាប់ពីថ្ងៃទី១-២ខែសីហាឥទ្ធិពលពីជ្រលងសម្ពាធទាបប្រព័ន្ធសម្ពាធទាប( ITCZ)
 និងខ្យល់មូសុងនីរតីក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមាមានពី២៤-២៦° C
-សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦°C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមាមានពី២៣-២៦°C
-សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦°C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
-សីតុណ្ហភាពអតិមាមានពី៣៣-៣៥°C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។អាស្រ័យស្ថានភាពធាតុអាកាសដូចបានជូនជម្រាបខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ