• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣២ ព្រឹក

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធគ្រឿងញៀនជិត40គីឡូក្រាមនិងសារធាតុច្បាស់ជិត 200គីឡូក្រាម

ភ្នំពេញ÷កម្លាំងជំនាញមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន(ក10)បានចុះច្រើនស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់និងគ្រឿង ញៀនជិត 40 គីឡូនិងសារធាតុមិនច្បាស់ជិត 200 គីឡូក្រាម។បើយើងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃទី 4ខែមិថុនាឆ្នាំ 2023 ។ ប្រភពដដែលបន្តថាដោយអនុវត្តន៍តាមបញ្ជាលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នង ការរងទទួលផែនប្រឆាំងបទល្មើសគ្រឿង ញៀននិងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2023វេលាម៉ោង5និង 20នាទីកម្លាំងជំនាញ(ក10)របស់មន្ទីរប្រ ឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីយឹមសែនឧតម្ភ,

លោកវរសេនីយ៍ឯកញ៉ុងរស់ប្រាថ្នានាយក រងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហ ការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញដឹកនាំសម្របសម្រួលដោយលោកអ៊ុំសុភ័ក្រព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរ ការស្រាវជ្រាវបង្ក្រាបបទល្មើស2គោលដៅផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ូសាំងយ៉ុងភេទប្រុសជនជាតិវៀតណាមនិងគ្រឿងញៀនជិត30គីឡូក្រាមនិងសារធាតុមិនច្បាស់ជិត200គីឡូក្រាម។

គោលដៅទី1÷តាមបណ្ដោយផ្លូវR12គម្រោ ង8បុរីប៉េងហួតភូមិបឹងឈូកសង្កាត់និរោធន៍ខណ្ឌច្បារអំពៅរាជធានីភ្នំពេញចាប់យកវត្ថុតាងកេតាមីន982ក្រាម។

គោលដៅទី2÷ផ្ទះលេខ48 ផ្លូវលេខ 2 ភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញចាប់យកវត្ថុតាងMDMA 31449,80ក្រាម,កេតាមីន710ក្រាម,នីមេតាហ្សេប៉ាម34ក្រាម,សារធាតុមិនច្បាស់ 166585ក្រាមនិងឧបករណ៍សម្រាប់កែច្នៃវេចខ្ចប់មួយចំនួន។ វត្ថុតាង2គោលដៅសរុបរួមមាន÷ -សារធាតុញៀនទម្ងន់37380,28ក្រាម(37គីឡូក្រាម 380,28 ក្រាម)។ -សារធាតុមិនច្បាស់ទម្ងន់ 166585ក្រាម ( 166គីឡូក្រាម585)។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ