រយ:ពេល1សប្តាហ៍នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបន្តឃាត់រថយន្តគ្មានពន្ធបានចំនួន 11 គ្រឿងបន្ថែមទៀត
ភ្នំពេញ÷ក្នុងសប្តាហ៍នេះគិតចាប់ពីថ្ងៃទី 29 ខែឧសភាដល់ថ្ងៃទី 2 ខែមិថុនាឆ្នាំ 2023 នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបន្តចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេស បានចំនួន11 គ្រឿងថែមទៀតក្នុងនោះរថយ ន្តចង្កូតឆ្វេង 10 គ្រឿងនិងចង្កូតស្តាំ1គ្រឿងនេះបើយោងតាមប្រភពព័ត៌មានពីអគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងនៅថ្ងៃសៅរ៍ទី3ខែមិថុនាឆ្នាំ2023។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថារយន្តទាំងនោះរួមមានដូចខាង ក្រោម÷
១.រថយន្តម៉ាកLEXUS RX350 ពណ៌សចង្កូតឆ្វេងឆ្នាំម៉ូដែល 2007 និងទំហំស៊ី ឡាំង 3500CC
២.រថយន្តម៉ាកTOYOTA CAMRYពណ៌ សចង្កូតឆ្វេងឆ្នាំម៉ូដែល2007 និងទំហំស៊ី ឡាំង2400CC
៣.រថយន្តម៉ាកLexus RX330ចង្កូតឆ្វេង ពណ៌សឆ្នាំម៉ូដែល2005ទំហំស៊ីឡាំង3300CC
៤.រថយន្តម៉ាកLEXUS RX330 ឆ្នាំផលិត 2006 ពណ៌សចង្កូតឆ្វេងពាក់ស្លាកលេខភ្នំពេញ2AC-0731
៥.រថយន្តម៉ាកLEXUS RX350 ឆ្នាំផលិត2009ចង្កូតឆ្វេងពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-6854
៦.រថយន្តម៉ាកToyota Land Cruiser ចង្កូតឆ្វេងពណ៌សឆ្នាំម៉ូដែល2016
៧.រថយន្តម៉ាកToyota Land Cruiser ចង្កូតឆ្វេងពណ៌ខ្មៅឆ្នាំម៉ូដែល 2011
៨.រថយន្តម៉ាកLEXUS RX350ចង្កូតឆ្វេងឆ្នាំម៉ូដែល2008 ពណ៌សពាក់ស្លាកលេខ 2AX-3488
៩.រថយន្តដឹកទំនិញធុនតូចម៉ាកTOYOTA HILUX VIGOឆ្នាំម៉ូដែល2012ចង្កូតស្តាំពណ៌ខ្មៅស្លាកលេខព្រះសីហនុ 2-A-0687
១០.រថយន្តម៉ាកFord Ranger ចង្កូតឆ្វេងពណ៌សឆ្នាំម៉ូដែល2019ពណ៌ត្រកូលឆ្វេងពណ៌សឆ្នាំមកដែរ
១១.រថយន្តម៉ាកToyota Camryពណ៌ទឹកមាសចង្កូតឆ្វេងឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង2400CC សូមជម្រាបថាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធដែលកំពុងចរាចរណ៍តាមដងផ្លូវដូចភ្លៀងរលឹមដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំប្រើប្រាស់រថយន្តអត់ពន្ធដោយជ្រកក្រោមស្លាកលេខផ្សេងៗ៕
