• ច័ន្ទ ២៩ មេសា ២០២៤ ១១:១១ ព្រឹក

យានយន្តល្មើស 22 គ្រឿងត្រូវបានផាក ពិន័យខណៈមនុស្សស្លាប់ 6 នាក់និងរបួស10នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរ ណ៍

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សា ធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរ ណ៍ផ្លូវគោកនៅថ្ងៃទី 3 ខែមិថុនាឆ្នាំ2023 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 3 គោលដៅមានយានយន្តចូលគោលដៅចំនួន 22 គ្រឿងមានម៉ូតូចំនូន 6 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ជាមួយគ្នានោះយោងតាមទិន្នន័យគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ថ្លៃគោកទូទាំងប្រទេសថ្ងៃទី3ខែមិថុនានេះបានបណ្ដាលឲ្យមនុស្សស្លាប់6នាក់របួសធ្ងន់9នាក់និងស្រាល1នាក់ ។ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 6 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 10 លើកមានកត្តាល្បឿន1លើកមិនគោរពសិទ្ធិ 3លើកមិនប្រកាន់ស្ដាំ4លើកនិងបត់គ្រោះ ថ្នាក់2លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ