• ច័ន្ទ ២៩ មេសា ២០២៤ ០២:២១ ព្រឹក

ក្រសួងសុខាភិបាលក្រើនរម្លឹកអំពីការចាក់វ៉ាក់សាំងកូវីដ-19"ដូសជំរុញ"ជូនដល់ប្រជា ជនដែលមានអាយុចាប់ពី 3ឆ្នាំឡើងទៅ

ភ្នំពេញ÷ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី2 ខែមិថុនាឆ្នាំ 2023 បានចេញសេច ក្តីជូនដំណឹងស្ដីពីការក្រើនរម្លឹកអំពីការចាក់វ៉ាក់សាំងកូវីដ-19"ដូសជំរុញ"ជូនដល់ប្រជា ជនដែលមានអាយុចាប់ពី3ឆ្នាំឡើងទៅ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថាយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី 6 ខែមេសាឆ្នាំ2023លើលិខិតរបស់គណ:ប្រចាំការនៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-19(គ.ប.ក.)និងសង្កេតឃើញថាក្នុងពេលថ្មីៗនេះវីរុសកូវីដ-19បំប្លែងថ្មីពពួកOmicron XBB.1.5និងពពួកថ្មីៗទៀតកំពុងមានការឆ្លងរីករាលដាលនៅតាមប្រទេសុមួយចំនួននៅលើសកលលោកនិងនៅក្នុងតំបន់គណ: កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 (គ.វ.ក-19)សូមធ្វើការក្រើនរម្លឹកជម្រាបជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-19 ដូសជំរុញតាមតាមគោលការណ៍ស្ម័គ្រចិត្តនិងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញណែនាំពីអង្គការ សុខភាពពិភពលោកដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-19ដូសជំរុញត្រូវធ្វើចាប់ ពី6ខែឡើងបន្ទាប់ពីចាក់ដូសចុងក្រោយ។ប្រទេសកម្ពុជាកំពុងបន្តផ្តល់ការចាក់វ៉ាក់ សាំងកូវីដ-19ដូចតទៅ÷ -ចំពោះកុមារដែលមានអាយុចាប់ពី3ឆ្នាំដល់ក្រោម5ឆ្នាំទាំងអស់ដែលបានចាក់វ៉ាកសាំងកូវីដ - 19 ដូសទី 1 និងដូសទី 2 (ដូសមូលដ្ឋាន)រួចរាល់ហើយមានគម្លាតចាប់ពី 6 ខែឡើងបន្ទាប់ពីការចាក់សាំងកូវីត- 19 ដូសចុងក្រោយសូមអាណាព្យាបាលរួសរាន់នាំកូនក្មួយឬចៅទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-19ដូសទី3ឬទី4ឲ្យគ្រប់ៗគ្នា។ចំពោះការចាក់វ៉ាក់សាំងកូវីដ-19ដូសទី5ឬដូសជំរុញបន្តបន្ទាប់ទៀតជូនដដល់ក្រុមអាយុនេះសូមរង់ចាំការជូនដំណឹងជាថ្មីពីគ.វ.ក-19។ -ចំពោះកុមារដែលមានអាយុចាប់ពី 5 ឆ្នាំដល់អាយុក្រោម 12 ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-19ដូសទី 1និងដូសទី2(មូលដ្ឋាន)រួចរាល់ហើយមានគម្លាតចាប់ពី6ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-19ដូសចុងក្រោយសូមអាណាព្យាបាលរួសរាន់នាំកូនកក្មួយឬចៅទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-19ដូសទី3ដូសទី4ឬដូសទី5ឲ្យបានគ្រប់ៗគ្នា។ចំពោះការចាក់វ៉ាក់សាំងកូវីដ-19ដូសទី6ឬដូសជំរុញបន្តបន្ទាប់ទៀតជូនដល់ក្រុមអាយុនេះសូមរង់ចាំការជូនដំណឹងជាថ្មីពីគ.វ.ក-19។ -ចំពោះប្រជាជនដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-19ដូសទី1និងដូសទី2ឬបានចាក់វ៉ាក់សាំងចនសុននិងចនសុន1ដូស(ដូសមូលដ្ឋាន)រួចរាល់ហើយមានគម្លាតចាប់ពី6ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-19ដូសចុងក្រោយសូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-19ដូសទី3ដូសទី4ដូសទី5ឬដូសទី6ឲ្យបានគ្រប់ៗគ្នា។ចំពោះការចាក់វ៉ាក់សាំងកូវីដ-19ដូសទី7ឬដូសជំរុញបន្តបន្ទាប់ទៀតជូនដល់ក្រុមអាយុនេះសូមរង់ចាំជូនដំណឹងជាថ្មីគ.វ.ក-19។ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ- 19 ជូនគ្រប់ក្រុមអាយុដែលបានរៀបរាប់ជូនខាងលើគឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណ:រួមមានមន្ទីរពេទ្យជាតិ,មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពទូទាំងរាជធានី- ខេត្តទាំង 25 ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន។ អាស្រ័យដូចបានជម្រាបជូនខាងលើគ.វ.ក-19សូមអំពាវនាវដល់ពុកម៉ែបងប្អូនក្មួយៗប្រជាពលរដ្ឋគ្រប់ក្រុមអាយុទាំងអស់ចាប់ពី 3 ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-19ដូសមូលដ្ឋានឬដូសជំរុញដូចបានរៀបរាប់ខាងលើសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-19ដូសទី1និងដូសទី2(ដូសមូលដ្ឋាន)ដូសទី3ដូសទី4ដូសទី5ឬដូសទី6តាមក្រុមអាយុនិងទីតាំងដែលបានជម្រាបជូនខាងលើឲ្យបានគ្រប់ៗគ្នាជាមួយនឹងការបន្តអនុវត្តន៍វិធានការ3ការពារនិង3កុំទៅតាមសភាពជាក់ស្តែងនិងការវាយតម្លៃត្រឹមត្រឹមដើម្បីបង្កើនភាពស៊ាំបុគ្គលនិងសហគមន៍សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកាត់បន្ថយអត្រាឈឺធ្ងន់និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-19សាជាថ្មីនាពេលខាងមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-19 សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងមានដូចខាងក្រោម÷

អត្ថបទពេញនិយម

ពត៍មានថ្មីៗ