• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៥ ព្រឹក

ឃាត់រថយន្តឈ្មួញវៀតណាមម្នាក់ ដឹកស្លាបមាន់បង្កក ប្រមានជា ១៥០០kg នាំចូលមកពីប្រទេសវៀតណាម ដោយខុសច្បាប់ តាមច្រកក្របៅ ខេត្ត ស្វាយរៀង។

ខេត្តកណ្តាល៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ តាមរយ:ប្រពន្ធ័ទំនាក់ ទំនងTelegram ០១២ ១៨៦ ៦៦៦៦ ដើម្បីធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2BH-9510 ដឹកស្លាបមាន់បង្កកនៅចំណុច គល់ស្ពានក្រវាត់ក្រុងទី2 ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលនាំចូលមកពីប្រទេសវៀតណាម តាមច្រកក្របៅ ខេត្ត ស្វាយរៀង គ្មានលិខិតអនុញ្ញាត កាលពីថ្ងៃអង្គារ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២០ និង០៥ នាទី កន្លងទៅ។ ម្ចាស់ទំនិញជនជាតិវៀតណាមមិនស្គាល់ឈ្មោះ ។ រួមជាមួយ អ្នកតំណាងម្ចាស់ទំនិញនិងជាអ្នកបើកបរចំនួន០២នាក់។ ១-អ្នកបើកបរនិងជាអ្នកតំណាងម្ចាស់ទំនិញឈ្មោះ ឡុញ សម្បត្តិ ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង ។

២-ឈ្មោះ ស វុទ្ធី ភេទប្រុស អាយុ២៨ ឆ្នាំនៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង មុខរបរព្រួឡាន។ បន្ទាប់មកក្រុមការងារបានយកវត្ថុតាងខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បណ្ដោះអាសន្នរងចាំការអនវត្តនីតិវិធីបន្ត។និងរហូតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ2023 វេលាម៉ោង៨,០០នាទី ដោយមានការចូលរួមពីកំលាំងសាខាកិច្ចការពាអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ (ក.ប.ប) ខេត្តកណ្ដាល កម្លាំងមន្រ្តីបសុសត្វខេត្តកណ្ដាល ដើម្បីយកសំណាក ធ្វើការវិភាគនៅមន្ទីរពិសោធន៍រកមេរោគឆ្លងនិងសាររធាតុគីមីហាមឃាត់។ វត្ថុតាងដកហូតរួមាន: ១-រយន្តម៉ាកSAANGYONG ព៌ណសំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ2BH-9510 ។ ២-ស្លាបមាន់បង្កចំនួន១២៥កេស.ស្មើនឹង១៥០០Kg .លទ្ធផលវិភាគបញ្ជាក់ថា: មិនមានសារធាតុគីមីហាមឃាត់និងមិនមានមេរោគឆ្លងអ្វីទេ ប៉ុន្តែដោយគ្មានឯកសារច្បាប់នំាចូលនិងការដឹកញ្ជូនមិនមានលក្ខណ:បទដ្ឋានបច្ចេកទត្រឹមត្រូវ ទំនិញត្រូវខូចគុណភាព (ស្លាបមាន់ខូចគុពភាព) ដូច្នោះឯកឧត្តមព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុម ការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលស្លាបមាន់ខាងលើនៅឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ -អ្នកតំណាងម្ចាស់ទំនិញបានយល់ព្រមបង់ប្រាក់វិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាមាត្រា 62 ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ