• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៧ ព្រឹក

ចាប់ពីថ្ងៃទី1- 10 ខែមិថុនាសាំងធម្មតាតម្លៃ[ឡើង 50រៀល]លក់ 4,150 រៀលខណៈម៉ាស៊ូតនៅដដែលលក់3,850 រៀលក្នុង1លីត្រ

ភ្នំពេញយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី1ខែមិថុ នាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំ ណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10ខែមិថុនាឆ្នាំ 2023នេះ(តម្លៃសាំឡើង50រៀល)ខណ:ប្រេងម៉ាស៊ូត(តម្លៃនៅដដែល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4,150រៀលនិងម៉ាស៊ូតត្រូវលក់3,8 50រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យ មប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់ រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែមិថុនាឆ្នាំ 2023នឹងត្រូវលក់4,418រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតា EA92និង4,118រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន 4 សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4,150 រៀលក្នុង1លីត្រនិងប្រេងម៉ា ស៊ូត3,850រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ