• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤២ ព្រឹក

សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ផ្អាកការសិក្សាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ភ្លៀងធ្លាក់ជោគជាំ កាលពីយប់ឈានចូលដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ បានបណ្តាលឲ្យសាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ផ្អាកដំណើរការបណ្តោះអាសន្នសិន។ រីឯសាលាខ្លះទៀត ទឹកលិចក្នុងទីធ្លាសាលា តែអាចបន្តការសិក្សាបានជាធម្មតា។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បន្ថែមថា ភ្លៀងធ្លាក់ជោគជាំ កាលពីយប់ឈានចូលដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ បានបណ្តាលឲ្យសាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ផ្អាកដំណើរការបណ្តោះអាសន្នសិន។ រីឯសាលាខ្លះទៀត ទឹកលិចក្នុងទីធ្លាសាលា តែអាចបន្តការសិក្សាបានជាធម្មតា។

លោក ហែមស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ កក្កដានេះថា ជំនន់ទឹកភ្លៀង កាលពីយប់ឈានចូលដល់ថ្ងៃទី ២៦កក្កដា បានបណ្តាលឲ្យសាលារៀនចំនួន ៧លិចលង់ ក្នុងនោះមានសាលាចំនួន ៣ជន់លិចទីធ្លាសាលា តែអាចបន្តការសិក្សាបានសាលាទាំងនោះ រួមមាន៖ ១- វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន ២- អនុវិទ្យាល័យគោកបញ្ជាន់ និង៣- អនុវិទ្យាល័យវត្តដំបូងខ្ពស់។

លោកប្រធានមន្ទីរ បានបន្តទៀតថា ចំពោះសាលាដែលមិនអាចដំណើរការសិក្សាបានមានចំនួន ៤សាលារួមមាន៖ ១- សាលាបឋមសិក្សាវត្តហា ២- សាលាបឋមសិក្សាគោកបញ្ជាន់ ៣-សាលាបឋមសិក្សាដើមគរ និង ៤-វិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹស។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា «ជារួមស្ថានភាពទឹកជន់លិចនេះ ប្រសិនបើថ្ងៃនេះពុំមានភ្លៀងបន្តទៀតទឹកនឹងស្រកអស់ ហើយថ្ងៃស្អែកសាលារៀនទាំងនោះ នឹងអាចដំណើរការឡើងវិញបានជាធម្មតា»៕


ប្រភព៖ កម្ពុជាថ្មី

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ