• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៣ ព្រឹក

វេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 ទទួលបានការវាយតម្លៃខ្ពស់និងកោតសរសើរពីប្រតិភូនិងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ

ភ្នំពេញ÷នៅថ្ងៃទី 1 ខែមិថុនាឆ្នាំ 2023 ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថាតាមការវាយតម្លៃពីកម្មវិធីវេទិកាទេស ចរណ៍មេគង្គឆ្នាំ 2023 ក្រោមប្រធានបទ "គិតគូរឡើងវិញពីភាពធន់និង ឌីជីថលនីយកម្ម"ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃ ទី24ដល់ថ្ងៃទី28ខែមេសាឆ្នាំ2023នៅខេត្ត ព្រះសីហនុកន្លងមកបានបានបង្ហាញថាប្រតិភូនិងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចំនួន100%បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះបានល្អប្រសើរ93%បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះនិង98%នឹងចែករម្លែកព័ត៌មានពីព្រឹត្តិការណ៍វេទិការទេសចរណ៍មេគង្គទៅមិត្តភក្តិនិងសហសេវិក។ ក្រៅពីការពេញចិត្តនិងកោតសរសើរលើដំណើរការរៀបចំទូទៅការរៀបចំពិព័រណ៍ទេសចរណ៍ប្រកបដោយនិរន្តរភាពវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាការទទួលបដិសណ្ឋារកិច្ចដឹកជញ្ជូនសេវាកម្មម្ហូបអា ហារនិងភេសជ្ជ:ការស្នាក់នៅនិងការរៀបចំដំណើរកម្សាន្តទៅតំបន់កោះរ៉ុងប្រតិភូនិងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិបានសំណូមពរឲ្យមានការកាត់បន្ថយចំនួនវាគ្មិនក្នុងកិច្ចពិ ភាក្សាអញ្ជើញអ្នកចូលរួមឲ្យបានកាន់តែច្រើនតាំងបង្ហាញផលិតផលក្នុងស្រុកឲ្យ បានច្រើននិងស្នើបង្ហាញឲ្យបានកាន់តែច្បាស់ពីកិច្ចខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ សូមរម្លឹកផងដែរថាវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 មានអ្នកចូលរួមចំនួន 250 រូបមកពី 19 ជនជាតិជុំវិញពិភពលោកនិងបានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន2រួមមាន÷(១)ការគិត គូរឡើងវិញពីវិស័យទេសចរណ៍និង(២)គិត គូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍និងកិច្ចពិភាក្សា(Panetlist Discussion)ចំនួន3រួមមាន÷(១)ទេសចរណ៍វៃឆ្លាតនិងគោលដៅទេសចរណ៍វៃវៃឆ្លាតតាមរយ:បច្ចេកវិទ្យា(Smart Tourism and Smart Destination via Digitalization(២)គិតគូរឡើងវិញពីវិស័យម្ហូបអាហារដើម្បីការពារភពផែនដី(Rethinking Food System-A lever to protect the planet)និង (៣)ការពង្រឹងមូលធនមនុស្សដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍(Advancing Human Capital Advancing Industry Resilience)ដោយមានការចូលរួមពីអ្នកសម្របសម្រួលនិងវាគ្មិនជាតិនិងអន្តរជាតិដែលមកពីស្ថាប័នសា ធារណ:ឯកជននិងអ្នកជំនាញការអន្តរជាតិនានា។កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិនដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍មេ គង្គឆ្នាំ2024នៅទីក្រុងLijiangខេត្តយូណានប្រទេសចិននៅខែឧសភាឆ្នាំ2024៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ